អ្នកប្រដាល់ Manny Pacquiao បានអះអាងថា លោកសុខចិត្តសងជំងឺចិត្ត៥លានដុល្លារអាមេរិក ដល់កីឡាករ Floyd Mayweather ប្រសិនជាគាត់មិនអាចឆ្លងផុតការធ្វើតេស្តរកថ្នាំញៀនទេនោះ សម្រាប់ការប្រកួតស្នើសុំតម្លៃ២០០លានដុល្លាររបស់ពួកគេ។
លោក Pacquiao ដែលបានអះអាងថា ការប្រកួតនឹងត្រូវបានប្រកាសឲ្យដឹងក្នុងពេលដ៏ខ្លីខាងមុខនេះ បានយល់ព្រមចំពោះការទាមទារដ៏តឹងរឹុងរបស់កីឡាករ Mayweather ឲ្យទទួលយកការធ្វើតេស្តរកថ្នាំញៀនតាមបែបអូឡាំពិក។ ខណៈនោះដែរ គេរំពឹងថា កីឡាករ Mayweather នឹងប្រកាសឲ្យដឹងថា លោកនឹងជួបជាមួយស្តេចគីងកុងមកពីហ្វីលីពីន Manny Pacquiao នៅថ្ងៃទី២ ខែឧសភាខាងមុខនេះ ក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។ Pacquiao បាននិយាយប្រាប់អ្នកកាសែត អំឡុងពេលសម្រាកពីការងារនៅរដ្ឋសភាក្នុងប្រទេសកំណើតរបស់លោកថា ការប្រកួតជិតកើតមានឡើងហើយ ខណៈដែលកិច្ចចរចាត្រៀមនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបានបន្តទៀតថា យើងបានព្រមព្រៀងគ្នាគ្រប់លក្ខន្តិកៈអស់ហើយថា ការប្រកួតមួយនេះ ត្រូវតែកើតឡើងឲ្យខាង តែបាន៕

Post a Comment