GuidePedia

0
កីឡាករ Philippe Coutinho ខ្សែបម្រើ​របស់ហង្ស​ក្រហម Liverpool ជំរុញ​ទឹក​ចិត្ត​មិត្ត​រួមក្រុមអោយព្យាយាមរក្សារទំរង់លេងអោយបានល្អដូចដើម ដើម្បីប្រជែង ដណ្តើមពាន​រង្វាន់ UEFA Europa League អោយបាន ខ្ញុំ​ជឿ​ថា​«​ហង្ស​ក្រហម​​: ​មាន​ឱកាស​យ៉ាងពិតប្រាកដបើសិនយើងរក្សារទំរង់លេងបាន​ល្អ​ប្រសើរបែប​នេះ​​​។


កីឡាករ Coutinho ​ខ្សែ​បម្រើ​កំពូលតិចនិចរបស់​ក្រុម​ហង្ស​ក្រហម Liverpool ក្លិប​យក្ស​របស់​អង់គ្លេស​ក្រប​ខ័ណ្ឌ Premier League បាន​ជំរុញ​ទឹក​ចិត្ត​មិត្ត​រួម ក្រុម ឱ្យ​រក្សាទំរង់លេងឱ្យ​បាន​ល្អដូច​បច្ចុប្បន្ន​ដើម្បី​រក្សា​នូវ​ឱកាស​ដើម្បី​ដណ្តើមពាន​រង្វាន់ UEFA Europa League នា​រដូវ​កាល​នេះ​មុន​ពេល​នឺង​បើក​ទឹក​ដី Anfield ទទួលភ្ញៀវ​ក្រុម Besiktas នៃ​ប្រទេស​ទួ​ក​គី​ក្នុង​ការ​ប្រកួត វគ្គ 32 ក្រុម ជុំដំបូង​ដែល​បាន​ធ្វើ​ឡើងនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី 19 ខែ​កុម្ភៈនេះ​។

ខ្សែបម្រើ​ប្រេ​ស៊ី​ល​អាយុ 22 ឆ្នាំ​រូបនេះបាន​និយាយ​ថា​: «​វា​ជា​ការ​សំខាន់​ដើម្បី​រក្សា​រទំរង់រ​លេង​អោយបានល្អតាមគ្រូ​បង្វឹកដែលបាន​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុងទីលាន ប្រកួត។ យើងគ្រប់​គ្នា​ត្រូវ​តែជួយគ្នាលេងហ្គេមការពារអោយបានច្រើនពេលដែលគេ​គ្រប់គ្រង​បាល់​ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ការ​សំខាន់​ដែល​ក្រុម​នេះ​លេង​បាន​យ៉ាង​ល្អ​ដូច​ពេល​នេះ​​។

«​យើង​បាន​ដឹងថាការ​ចាប់​ផ្តើ​ម​នៃដើម​រដូវ​កាល​ទំរង់លេង​របស់​យើង​គឺ​មិន​ល្អដូចនេះនោះទេ​។ ប៉ុន្តែ​យើងបានខិតខំប្រឹងប្រែងរហូត​ហើយសង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​នឹង​ឈ្នះ​ពានរង្វាន់នេះ យើង​មាន​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រកួត​ប្រជែងពានរង្វាន់​នេះ​។ ឥឡូវក្រុម​នេះ​លេង​បាន​យ៉ាង​ល្អ ចំណែកឯកីឡាករដែលរបួស ក៏ជាសះស្បើយ​ត្រឡប់​មក​វិញ​និង​បាន​សាមគ្គីជាធ្លង់មួយបានយ៉ាង​ល្អផងដែរ "។


«​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ក្នុងការជួបជាមួយក្រុម Besiktas ហើយពួកយើងក៏តាំងចិត្ត​រង់​ចាំ​ការ​ប្រកួត Europa League ដែល​ជាក្របខណ្ឌ័​​សំខាន់នេះ ហើយ​ខ្ញុំ​ដឹង​ថា​ពួក​គេ​គឺ​ជា​ក្រុម​ដ៏​ល្អ​មួយ​, វាជា​​ក៏ហ្គេមដ៏អស្ចារ្យ​ 2 ប្រកួតផងដែរ។ នេះជាសំដីរបស់​កីឡាករ Coutinho»​។

Post a Comment

 
Top