ក្រុមបាល់ទាត់ម្ចាស់ផ្ទះខេត្តស្វាយរៀងបាន គ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានយក ឈ្នះក្រុមភ្ញៀវណាហ្គាវើលនៅ វគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល បច្ចេកទេស ២-១ ស្របពេលដែលត្រាយអាស៊ីជាប់ ចំណាត់ថ្នាក់លេខ៣ ក្រោយពីបំបាក់ក្រុមការពារ តំណែងជើងឯក អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ៣-០ មិនឲ្យតដៃរួចល្ងាចមិញដូចគ្នា ។
ស្វាយរៀងបានប្រើពេលស្ទើរអស់ក្នុងរយៈពេល៤៥នាទី ក្នុងវគ្គទីទម្រាំតែធ្វើការនាំមុខក្រុមភ្ញៀវណាហ្គាវើល ១គ្រាប់មុន នៅនាទី៤៥+១ ពីការទាត់បាល់ហ្រ្វីឃីក បានសម្រេច ដោយកិឡាករ ប្រាក់ មុន្នីឧត្តម មុនពេលប្រធានក្រុមដែលត្រូវបាន លោកអាជ្ញាកណ្តាល ពិន័យកាតក្រហមបណ្តេញចេញពីលាន នៅនាទី៧២ ស៊ុន សុវណ្ណរិទ្ធី ជួយណាហ្គាវើលតាមបាន ស្មើវិញនៅនាទី៦០ក្នុងវគ្គទី២នោះ ។
តែយ៉ាងណាក៏ដោយការប្រកួតដ៏ស្វិតស្វាញនៅលើ ទីលានខេត្តស្វាយរៀងបានជិតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ទៅហើយ ក្នុងលទ្ធផលបណ្តោះអាសន្ន ១-១ ពោលគឺនៅនាទី ៩០+៣ ត្រូវបានកីឡាករ ណុប តុលា រកបានគ្រាប់ ជ័យជំនះតែម្តងនៅក្នុងប្រអប់គ្រោះថ្នាក់ ដើម្បីជួយឲ្យស្វាយរៀងឈ្នះពាន Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥នេះ ក្រោយ ពីខកខានអស់រយៈ ពេល២ឆ្នាំមកនេះចាប់តាំងពីបានឈ្នះ ដំបូងនាឆ្នាំ២០១១ និង២០១២ ។
ក្រុមជើងឯកស្វាយរៀង ទទួលបានពាន១ រួមជាមួយមេដាយមាសម្នាក់១ និងរង្វាន់អម៨០លានរៀល ខណៈលេខ២បាន៤០លានរៀល និងមេដាយប្រាក់ ម្នាក់១ហើយ តា្រយអាស៊ីជាប់លេខ៣ បាន២០លានរៀល ជាមួយនឹងមេដាយ សំរិទ្ធម្នាក់១ដូចគ្នា ។
ដោយឡែកអ្នកចាំទីល្អ អាំ សុវណ្ណរ៉ាត់ របស់ស្វាយរៀងបាន១លានរៀល, កីឡាករ ស៊ុតបញ្ចូល ទី២៤គ្រាប់ច្រើនជាងគេរបស់ស្វាយរៀងប្រាក់មុន្នីឧត្តមបាន ១លាន រៀល ។
ក្រុម Fair-Play អគ្គស្នងការបាន៥ លានរៀល និង៣លានរៀលសម្រាប់អាជ្ញាកណ្តាល៤រូប កាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រាក់ឧបត្ថម្ភ របស់សម្តេច
តេជោ ហ៊ុន សែន ៥ ម៉ឺនដុល្លារអាម៉េរិកនារដូវកាលនេះ ៕




Post a Comment