GuidePedia

0
ខ្សែ​បម្រើ Eden Hazard ​របស់​ក្រុម​ Chelsea ​គឺ​ជា​កំពូល​កីឡាករ​ដែល​ពូកែ​ញាក់ និង​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន​ជាង​គេ​បង្អស់​​នៅ​ក្របខ័ណ្ឌ Premier League ​​នា​រដូវ​កាល​នេះ។


​យោង​តាម​ស្ថិតិ​ពី​គេហទំព័រ WhoScored.com ​បាន​បង្ហាញ​ថា កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​បង្កើត​ឱកាស​ស៊ុត​៦៧​ដង​ ដែល​ស្មើ​នឹង​មិត្ត​រួម​ក្រុម​របស់​គេ Cesc Fabregas និង​ច្រើន​ជាង​ Stewart Downing ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ចំនួន​៣​ដង។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​ ក៏​ជា​កីឡាករ​ដែល​ពូកែ​ញាក់​បាល់​ដាច់​ច្រើន​ជាង​​គេ​ផង​ដែរ នៅ​​លីក​កំពូល​អង់គ្លេស​ នា​រដូវ​កាល២០១៤-២០១៥នេះ ដោយ​ញាក់​ដាច់​គូបដិបក្ខ​បាន​ចំនួន ១១២​ដង ខណៈ​ដែល​កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ​​ Alex Oxlade-Chamberlain ​ញាក់​បាន​៧៦ដង និង Alexis Sanchez ​បាន​៧៤​ដង។

Hazard ក៏​ជា​កីឡាករ​ដែល​ធ្វើ​ឲ្យ​គូ​ប្រកួត​មាន​កំហុស​ច្រើន​ជាង​គេ​ដែរ ពោល​គឺ​​៧៤​ដង ខណៈ​ដែល​កីឡាករ​ Raheem Sterling ​របស់ Liverpool ​មាន​ចំនួន​៦០​ដង។ ​ជាង​នោះ​ទៀត អតីត​កីឡាករ​ក្រុម Lille ​ក៏​ជា​អ្នក​ប៉ះ​បាល់​សម្រេច (passes in the final third) បាន​រហូត​ដល់​ ៧១៤​ដង​ច្រើន​ជាង​គេ ខណៈ​ដែល Fabregas ប៉ះ​បាន៥៧៣​ដង និង Santi Cazorla ​របស់​ Arsenal ​បាន​៥៥៥​ដង។ ​


កំពូល​តារា​ឆ្នើម​របស់​តោ​ខៀវ ​ដែល​ទើប​តែ​បន្ត​កុងត្រា​៥ឆ្នាំ​កន្លះ​ទៀត​ ​​កាល​ពី​ម្សិល​មិញ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ​​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​មក​ទល់​នឹង​​ពេល​នេះ គេ​ស៊ុត​ និង ​assists សរុប​បាន​១៤​គ្រាប់​៕

តើ​ប្រិយ​មិត្ត​​យល់​ថា Hazard ស័ក្ដិសម​​ជា​កំពូល​កីឡាករ​នៅ English Premier League ​ដែរ​ឬ​ទេ?

Post a Comment

 
Top