GuidePedia

0
អ្នក​ប្រដាល់​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​ ផល សោភ័ណ្ឌ​ ​មិន​មាន​ឈ្មោះ​​នៅ​ក្នុង​បញ្ជី​កីឡាករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី​នោះ​ទេ។

តារា​លេច​ធ្លោ​នៅ​ក្លិប​តាឡីដំរីមានឬទ្ធិ រូប​នេះ​បាន​ប្រាប់​ថា​ ការ​​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា​​ដោយ​សា​រូប​គេ​លែង​ចង់​ចូល​រួម​ប្រកួត​ជា​មួយ​ជម្រើស​ជាតិ​ទៀត​ហើយ។ ​បុរស​ទើប​រៀប​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ចង់​ប្រកួត​សេរី​​ច្រើន​ជាង​ ពី​​ព្រោះ​ការ​ប្រកួត​នៅ​​ស៊ី​ហ្គេម​​​រូប​គេ​មិន​សង្ឃឹម​ទទួល​បាន​លទ្ធផល​​ល្អ​ជួន​ជាតិ​ឡើយ។


ផល សោភ័ណ្ឌ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​បច្ចេកទេស​ប្រកួត​ដ៏​ល្អ​បាន​រៀប​រាប់​ទៀត​ថា ៖«និយាយ​​ពី​សមត្ថភាព​ទៅ​ដណ្ដើម​​មេដាយ​ឲ្យ​ប្រទេស​​​ជាតិ​ជា​រឿង​ពិបាក​ ពី​ព្រោះ​​កីឡាករ​គេ​ខ្លាំង​ៗ​ជាង​យើង។ ប្រដាល់​សាកល​ ​យើង​នៅ​មាន​កម្រិត​​ ​ការ​ប្រជែង​ទាម​ទារ​ឲ្យ​មាន​បទ​ពិសោធន៍​ច្រើន​បង»។

អតីត​អ្នក​ប្រដាល់​ជម្រើស​ជាតិ​រូប​នេះ​ប្រាប់​ទៀត​ថា​ មាន​កត្តា​ជាច្រើន​ទៀត​ដូច​ជា​កីឡា​ប្រដាល់​សាកល​កម្ពុជា​នៅ​ទន់​ខ្សោយ​ ​ខ្វះ​បទពិសោធន៍​​​ប្រកួត​ជាមួយ​ប្រទេស​ខ្លាំង​​ៗ ហើយ​កម្លាំង​ដៃ​ និង​ភាព​រហ័ស​នៃ​​ការ​ប្រើ​កណ្ដាប់​ដៃ​ក៏​យឹត​ជាង​គេ។

អ្នក​ប្រដាល់​ឡើង​ជើង​ម្នាក់​នេះ​និយាយ​ទៀត​ថា​ មុន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៣​​ សហព័ន្ធ​បាន​នាំ​កីឡាករ​ទាំង​អស់​ឲ្យ​ទៅ​ហាត់​នៅ​ប្រទេស​ថៃ ប៉ុន្តែ​គេ​និយាយ​ថា​ មិន​ជា​ជាង​គ្នា​ទេ​ គ្រាន់​តែ​សំខាន់​ខាង​ថៃ​មាន​ការ​ហាម​មិន​ឲ្យ​ដើរ​លេង​ផ្ដេសផ្ដាស​​ ហើយ​អាហារ​គ្រប់​គ្រាន់​ និង​ហាត់​បាន​ដិតដល់​តែ​ប៉ុណ្ណោះ។

ចំណែក​​រឿង​បច្ចេកទេស​វិញ សោភ័ណ្ឌ​ ប្រាប់​ថា​ គ្មាន​អ្វី​លើស​គ្នា​ទេ​ រឿង​ដែល​សំខាន់​​គឺ​ស្ថិត​លើ​កីឡាករ​ផ្ទាល់​មាន​សមត្ថភាព​​ឬ​អត់។


ផល​ សោភ័ណ្ឌ​ ធ្លាប់​បាន​ចេញទៅ​ប្រកួត​ប្រដាល់​សកល​ក្នុង​ព្រឹត្តិការ​​ស៊ីហ្គេម​បាន​ពីរ​ដង​គឺ​ឆ្នាំ​២០១១​ និង​​២០១៣ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ៕

Post a Comment

 
Top