GuidePedia

0
ដើម្បីបង្កើនបរិយាកាស នៃជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជានិងក្រុម Hwaseong FC របស់កូរ៉េ នាថ្ងៃទី០៧កុម្ភៈនេះឲ្យកាន់តែគួរឲ្យ
ចាប់អារម្មណ៍ទៀតនោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសម្រេចបន្ថែម ១ប្រកួតទៀត រវាងក្រុមសាលា បាល់ទាត់ជាតិ និងក្រុមយុវជន ភ្នំពេញក្រោន ។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅលើ ពហុកីឡដ្ឋាន ខេត្ដស្វាយរៀង ដែលការប្រកួតនឹងប្រព្រឹត្ត ទៅចាប់ពីវេលាម៉ោង ១:៣០នាទី ជាជំនួបកម្ដៅរវាងក្រុម U-14 របស់សាលាបាល់ទាត់ជាតិ និងក្រុម U-15 របស់ក្លឹបភ្នំពេញក្រោន ។

រីឯជំនួបមិត្តភាពអន្ដរជាតិ ដែលទស្សនិកជន ជាពិសេសគឺបងប្អូន ប្រជានពលរដ្ឋ ខេត្តស្វាយរៀងផ្ទាល់ ទន្ទឹងរង់ចាំទស្សនា រវាងក្រុមជម្រើសជាតិ ឈុតធំកម្ពុជា (U-23) និងក្រុមបាល់ទាត់ លំដាប់លីកទី៣ នៃសាធារណរដ្ឋកូរ៉េនោះ នឹងចាប់ផ្ដើមប្រកួត នៅម៉ោង ៥:៣០នាទីល្ងាច ។

ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងការផ្សាយបន្ដផ្ទាល់ នៅលើកញ្ចក់ ទូរទស្សន៍បាយ័ន (BTV) ប៉ុន្ដែសម្រាប់អ្នកគាំទ្រ ដែលមានបំណងចង់ ចូលរួមទស្សនាផ្ទាល់ គឺត្រូវទិញសំបុត្រចូលរួម ដែលមានតម្លៃត្រឹម ២.០០០រៀលប៉ុណ្ណោះ ក្នុងម្នាក់ៗ ។

គួរបញ្ជាក់ផងដែរថា មុននឹងបើកទ្វាទទួលស្វាគមន៍ ក្រុមជើងខ្លាំងកូរ៉េ ខាងត្បូងមកដល់ កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ក្រុម U-23កម្ពុជា ដែលដឹកនាំ ដោយគ្រូបង្វឹកជនជាតិ កូរ៉េលោក Lee Tae Hoon គឺបានបំបាក់ ក្រុមបាល់ទាត់ ខេត្តស្វាយរៀង ក្នុងលទ្ធផល ២-០ នៅលើទីលានបាល់ទាត់ ទន្លេបាទី ។

លទ្ធផលនេះ បានធ្វើឲ្យ Lee ជាគ្រូបង្វឹក កោតសរសើរចំពោះ កិច្ចសហការគ្នា យ៉ាងល្អ ក្នុងក្រុមជម្រើសជាតិ ហើយក៏ជាក្ដីសង្ឃឹមដើម្បី ទប់ទល់ជាមួយក្រុម Hwaseong FC របស់កូរ៉េផងដែរ ៕

Post a Comment

 
Top