ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុមខេត្តស្វាយរៀង គឺកីឡាករ ប្រាក់ មុន្នីឧត្តម ដែលរកគ្រាប់បាល់បានចំនួន ២គ្រាប់ ដើម្បីជួយឲ្យ ក្រុមម្ចាស់ផ្ទះនេះឡើងទៅវគ្គផ្ដាច់ ព្រ័ត្រ នៃពានរង្វាន់ Hun Sen-Cup លើកទី៩ យប់មិញនោះ គឺមានសង្ឃឹមស្ទើរតែ ១០០% ទៅហើយ ក្នុងការឈ្នះស្បែកជើងមាស សម្រាប់រដូវកាលថ្មីនេះ ។
មន្ដ្រីព័ត៌មានរបស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) លោក ចាន់ មិថុនា បានថ្លែងឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈម្សិលមិញ កីឡាករ ប្រាក់ មុន្នីឧត្តម គឺបានរកគ្រាប់បាល់ ស៊ុតបញ្ចូលទីច្រើនជាងគេ រហូតដល់ទៅ២៣គ្រាប់ ឯណោះ ។
លោក មិថុនា បានបញ្ជាក់ទៀតថា ទោះបីពេលនេះ មន្ដ្រីបច្ចេកទេស នៅមិនទាន់បូកសរុបពី គ្រាប់បាល់ស៊ុតបញ្ចូលទី របស់កីឡាករផ្សេងៗក្ដីប៉ុន្ដែសម្រាប់គ្រាប់ បាល់ របស់ខ្សែប្រយុទ្ធ និងជាប្រធាន ក្រុមខេត្តស្វាយរៀង ប្រាក់ មុន្នីឧត្តម រកបានទាំង ២៣គ្រាប់នោះ គឺជាគ្រាប់បាល់ ស៊ុតបញ្ចូលទី ច្រើនជាងគេហើយ ។ ដូច្នេះយើងក៏អាចកំណត់បានដែរថា កីឡាករជម្រើសជាតិរូបនេះ នឹងក្លាយជាម្ចាស់ស្បែកជើងមាស ក្នុងរដូវកាលថ្មីនេះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ស្បែកជើងមាស នៃពាន HSC នេះ គឺបានទៅខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុមបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា ដែលរកគ្រាប់ បាល់បានត្រឹម១៦គ្រាប់ប៉ុណ្ណោះ ៕
Subscribe to:
Post Comments (Atom)
hi
ReplyDelete:)) ;((
ReplyDelete