ក្លិបយក្សអ៊ីតាលី AC Milanបានធ្វើការច្រានចោលទាំងស្រុងចំពោះសេចក្តីរាយការណ៍ថា ក្រុមហ៊ុនភាគហ៊ុនធំ Fininvest របស់ម្ចាស់ក្លិបលោក Silvio Berlusconi ចាប់អារម្មណ៍លើការលក់ភាគហ៊ុនរបស់ខ្លួនមាននៅក្នុងក្លិបលេងនៅក្របខណ្ឌ Serie Aមួយនេះ។
គួរឲ្យដឹងថា សេចក្តីរាយការណ៍នៅក្នុងប្រទេសថៃបានឲ្យដឹងថា អ្នកវិនិយោគទុនថៃ Bee Taechaubol បានដាក់តម្លៃដេញថ្លៃ១ពាន់លានអឺរ៉ូ ដើម្បីមានឱកាសបានគ្រប់គ្រងក្លិបជើងឯកបាល់ទាត់អឺរ៉ុប៧សម័យកាលមួយនេះ។ លោក Berlusconi ដែលជាអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីនោះ បានអះអាងកាលពីខែមុនថា លោកគ្មានគម្រោងលក់ក្លិបរបស់លោកនោះទេ ហើយក្រុមហ៊ុន Fininvest ក៏បានចេញសេចក្តីថ្លែងការណ៍នៅលើវែបសាយរបស់ខ្លួននៅថ្ងៃនេះថា ក្រុមហ៊ុននៅតែប្រកាន់គោលចាស់របស់ខ្លួនដដែលថាមិនលក់ក្លិបជាដាច់ខាត។ សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា ដើម្បីជាការឆ្លើយតបនឹងសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្រុមហ៊ុន Fininvest សូមប្រកាសជាថ្មីម្តងទៀតថា ខ្លួនគ្មានបំណងចង់លក់ភាគហ៊ុនណាមួយមាននៅក្នុងក្លិបនោះទេ។
សូមបញ្ជាក់ថាក្លិប AC Milanមាននូវរដូវកាលដ៏ត្រដាបត្រដួសជាទីបំផុត ហើយលទ្ធផលទាត់ស្មើ១-១ជាមួយក្រុម Empoli កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យពួកគេឈរនៅលេខ១១ពាក់តារាងបាល់ទាត់ Serie A៕

Post a Comment