GuidePedia

0
ការប្រកួតប្រណាំងកង់កម្មវិធី Tour Down Under ឆ្នាំ ២០១៥ បានចាប់ផ្តើមដំណាក់កាលទី៣ ដោយធ្វើឡើងនៅប្រទេសអូស្រ្តាលីកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះអ្នកប្រណាំងគ្រប់ៗរូបត្រូវចេញដំណើរលើតំបន់ភ្នំពី Norwood ទៅកាន់តំបន់ Paracombe លើចំងាយផ្លួវ ១៤៣.២ គីឡូម៉ែត។


ជាលទ្ធផលជ័យជម្នះបានទៅលើកីឡាករម្ចាស់ផ្ទះ Rohan Dennis ដោយសមាជិកក្រុម BMC Racing Team រូបនេះចាយពេលអស់ ៣ ម៉ោង ៣៥នាទី ៨វិនាទី។

លំដាប់ទី២បានទៅលើមិត្តរួមជាតិនឹងរួម ក្រុម Cadel Evans ដោយយឺតជាង ៣វិនាទី។

ចំណែកឯអ្នកប្រណាំងហូឡង់ Tom Dumoulin មកពីក្រុម Giant-Alpecin ស្ថិតនៅលេខ៣។ លេខ៤ នឹងលេខ៥ បានទៅលើ Maxime Bouet មកពីបារាំង និង អ្នកប្រណាំងអូស្រ្តាលី Michael Roger។

ចំណែកឯតារាងថរិវេលាសរុបគិតត្រឹមដំណាក់កាលទី៣នេះវិញ Rohan Dennis ឈរនៅលេខ១ ដោយប្រើពេលសរុបអស់ ១០ ម៉ោង ១៧ នាទី ៦វិនាទី លេខ២ បានទោលើមិត្តរួមក្រុម Cadel Evans ហើយ Tom Dumoulin ឈរនៅលេខ៣។

ដំណាក់កាលទី៤ នឹងត្រូវចេញដំណើរនៅថ្ងៃសុក្រនេះពី តំបន់ Glenelg ទៅកាន់តំបន់ Mt Barker លើចំងាយផ្លួវ ១៤៤,៥ គីឡូម៉ែត៕

Post a Comment

 
Top