GuidePedia

0
អ្នក​ប្រដាល់​វ័យក្មេង​​ ឡៅ ចន្រ្ទា​​នឹង​បញ្ចប់​រាល់​មន្ទិល​សង្ស័យ​របស់​អ្នក​គាំទ្រ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​ជើង​ខ្លាំង​ពិត​ប្រាកដ​នៅ​លើ​សង្វៀន​​ពេល​រូប​គេ​ត្រូវ​ប្រកួត​នឹង​អ្នក​ប្រដាល់​ជើង​ខ្លាំង​​ ​យ៉េន ឌីណា​ដើម្បី​ដណ្តើម​ពាន​គូប៊ូតា​នៅ​សង្វៀន​បាយ័ន​រោង​សៀក​ទល់​មុខ​រដ្ឋសភា​នា​ថ្ងៃ​ទី​១៥ កុម្ភៈ ខាង​មុខ។

កីឡាករ ឡៅ ចន្ទ្រា


ឡៅ ​ចន្រ្ទា ​​ប្រាប់​ថា​ វា​ជា​ការ​ត្រៀម​ខ្លួន​ដ៏​ពិសេស​មួយ​សម្រាប់​រូប​គេ​ពេល​​ប៉ះ​ដៃ​គូ​ល្អ​ដូច​យ៉េន ឌីណា។​ គេ​ជា​កីឡាករ​មួយ​រូប​ដែល​ពូកែ​ប្រើ​កែង​ និង​និង​កណ្ដាប់​ដៃ ហើយ​​ចូល​ចិត្ត​វ៉ៃ​ប្រយោល​(ពី​ចម្ងាយ)​ «​​ស្នៀត​សម្លាប់​​ដៃ​គូ​របស់​ឌីណា ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀម​ស្នៀត​ការពារ​អស់​ហើយ។ ខ្ញុំ​អត់​មាន​អី​ត្រូវ​ខ្លាច​ យ៉េន ឌីណា​ទេ»។

ប្អូន​ប្រុស​របស់​ឡៅ ស៊ីណាត​រូប​នេះ​បន្ថែម​ថា ការ​ប្រកួត​របស់​គេ​នឹង​យ៉េន​ ឌីណា​​​ប្រាកដ​ជា​មាន​​អ្នក​ទស្សនា​ច្រើន​ ពី​ព្រោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ប្រាប់​ឲ្យ​រូប​គេ​ប្រកួត​នឹង​ យ៉េន ឌីណា​យូរ​មក​ហើយ។

កីឡាករ យ៉េន ឌីណា


«ខ្ញុំ​ចង់​បញ្ចប់​រាល់​មន្ទិល​សង្ស័យ​របស់​អ្នក​គាំទ្រ​ និង​បង្ហាញ​ឲ្យ​ច្បាស់​ថា នរណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ? សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ​គេ​៧០​%»។ នេះ​ជា​ការ​បញ្ជាក់​របស់ ឡៅ ចន្ទ្រា​ដោយ​បន្ត​ថា ក្រោយ​រូប​គេ​ល្បី​​ក្នុង​ពិភព​​កីឡាប្រដាល់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យ៉េន ឌីណា អាច​ចាត់​ទុក​ថា​ជា​គូ​ប្រកួត​ខ្លាំង​ក្នុង​ស្រុក​ទី​២ បន្ទាប់​ពី​ជើង​ខ្លាំង​ ផាន់ គ្រាន់​ដែល​រូប​គេ​ធ្លាប់​ចាញ់​ម្ដង​កាល​ពី​ឆ្នាំ​២០១៤។

ចំពោះ យ៉េន ឌីណា​វិញ​មិន​អាច​ទាក់​ទង​សុំ​ការ​សម្ភាសន៍​បាន​ទេ​ជុំ​ការ​ប្រកួត​នឹង​ ឡៅ ចន្ទ្រា​នេះ៕

Post a Comment

 
Top