តារាបាល់ទាត់របស់ក្លិប Burnley កីឡាករ Marvin Sordell បានក្លាយជាកីឡាករចុងក្រោយគេ ក្រោយពីលោកថតស្រាតដាក់ក្របទស្សនាវដ្តី Sport Magazine។ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ដែលទើបរកគ្រាប់បាល់ដំបូងក្នុងរដូវកាល ពេលជួបជាមួយក្រុម Spursកាលពីសប្តាហ៍មុននោះ បានឆ្លៀតពេលពីសង្គ្រាមដណ្តើមកន្លែងឈរជើងនៅក្នុងតារាងបាល់ទាត់ Premier League របស់ក្រុម Burnley ដើម្បីថតរូបស្រាត។គួរឲ្យដឹង អតីតកីឡាកររបស់ក្លិប Bolton បានចំណាយពេលភាគច្រើននៅក្នុងតែកីឡាដ្ឋានហ្វឹកហាត់តែប៉ុណ្ណោះ ហើយការបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីនេះ បានធ្វើឲ្យប្រិយមិត្តពិសេសគឺក្រុមអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។កីឡាករ Sordell បាននិយាយថា កីឡាបាល់ទាត់គឺជាផ្នែកមួយនៃឆាកជីវិតរបស់លោក ដែលកីឡាមួយនេះ លោកលេងវាតាំងពីតូច មកម្ល៉េះ លេងនៅតាមដងផ្លូវ ក្នុងសាលារៀន។ ដូច្នេះហើយវាគឺជាមោទនភាពមួយដែលលោកបានក្លាយជាតារាបាល់ទាត់នោះ។សូមបញ្ជាក់ថា កីឡាករ Sordell គឺជាអត្តពលិកលើកទី២ហើយ ដែលបានថតរូបស្រាតដាក់ក្របទស្សនាវដ្តី បន្ទាប់ពីកីឡាការិនី Louise Hazel ថតស្រាតស្រដៀងគ្នានេះ ដាក់ក្របទស្សនាវដ្តីតែមួយកាលពីសប្តាហ៍មុន៕
Post a Comment