GuidePedia

0
ក្លិប​បាល់ទាត់​ចម្ការកៅស៊ូបឹងកេត ជា​សមាជិក​ក្នុង​លីក​កំពូល​កម្ពុជា ​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ចាម ត្រៀម​ប្ដូរ​ឈ្មោះ​​ទៅ​ជា​បឹងកេត​អង្គរ នៅ​ពេល​ឆាប់ៗ ទំនង​ជា​ត្រៀម​ស្វាគមន៍​រដូវកាល​ថ្មី​ឆ្នាំ ២០១៥​ ខាង​មុខ។



ចម្ការកៅស៊ូបឹងកេត កាល​ពី​រដូវកាល​មុន លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​បាន​​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​ពិធី​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ពាន​រង្វាន់ Hun Sen Cup 2015 ព្រឹក​នេះ​នៅ​ក្នុង​ស្នាក់ការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​ថា​​ក្លិប​នឹង​ជូន​ដំណឹង​ជា​ផ្លូវការ​នៅ​ពេល​ក្រោយ ឬ ក៏​អាច​ធ្វើ​សន្និសីទ​សារព័ត៌មាន​ច្បាស់ការ​​មួយ​ជុំ​វិញ​ការ​ប្ដូរ​ឈ្មោះ​នេះ។ ប៉ុន្ដែ​បើ​តាម​ដំណឹង​ក្រៅ​​ផ្លូវការ​ក្លិប​មាន​ដៃ​គូ​ឧបត្ថម្ភ​​សហការ​ធំ​មួយ ហើយ​ការ​ប្ដូរ​ឈ្មោះ​នេះ​ទំនង​ជា​​មាន​ការ​ពាក់ព័ន្ធ​​គ្នានឹង​ដែរ។

ក្លិប​ចម្ការកៅស៊ូបឹងកេត បាន​ឡើង​មក​​លេង​ក្នុង​លីក​កំពូល​កម្ពុជា ក្នុង​​រដូវកាល ២០១២ ហើយ​លើក​ពាន​តែ​ម្ដង។ ក្រោយ​មក​ទៀត​ក្លិប​ដែល​មាន​ថៅកែ​ចម្ការកៅស៊ូ​នៅ​ពី​ក្រោយ​ខ្នង​មួយ​នេះ​​ឈរ​​តំណែង​ជើង​ឯក​រង ២ ឆ្នាំ​ជាប់​គ្នា​ផង​ដែរ។


 sport-khmer នឹង​ជម្រាប​ជូន​ព័ត៌មាន​បន្តបន្ទាប់​បើ​សិន​​ក្លិប​នេះ​ប្ដូរ​ទាំង​ឈ្មោះ ឬ ឡូហ្គូ៕



ឡូហ្គូ​ក្រុម​ចម្ការកៅស៊ូបឹងកេត

Post a Comment

 
Top