ក្លិបបាល់ទាត់ចម្ការកៅស៊ូបឹងកេត ជាសមាជិកក្នុងលីកកំពូលកម្ពុជា ដែលមានប្រភពមកពីខេត្តកំពង់ចាម ត្រៀមប្ដូរឈ្មោះទៅជាបឹងកេតអង្គរ នៅពេលឆាប់ៗ ទំនងជាត្រៀមស្វាគមន៍រដូវកាលថ្មីឆ្នាំ ២០១៥ ខាងមុខ។
ចម្ការកៅស៊ូបឹងកេត កាលពីរដូវកាលមុន លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបានបង្ហើបប្រាប់អ្នកសារព័ត៌មានក្រោយចប់ពិធីចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់ Hun Sen Cup 2015 ព្រឹកនេះនៅក្នុងស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកថាក្លិបនឹងជូនដំណឹងជាផ្លូវការនៅពេលក្រោយ ឬ ក៏អាចធ្វើសន្និសីទសារព័ត៌មានច្បាស់ការមួយជុំវិញការប្ដូរឈ្មោះនេះ។ ប៉ុន្ដែបើតាមដំណឹងក្រៅផ្លូវការក្លិបមានដៃគូឧបត្ថម្ភសហការធំមួយ ហើយការប្ដូរឈ្មោះនេះទំនងជាមានការពាក់ព័ន្ធគ្នានឹងដែរ។ ក្លិបចម្ការកៅស៊ូបឹងកេត បានឡើងមកលេងក្នុងលីកកំពូលកម្ពុជា ក្នុងរដូវកាល ២០១២ ហើយលើកពានតែម្ដង។ ក្រោយមកទៀតក្លិបដែលមានថៅកែចម្ការកៅស៊ូនៅពីក្រោយខ្នងមួយនេះឈរតំណែងជើងឯករង ២ ឆ្នាំជាប់គ្នាផងដែរ។
sport-khmer នឹងជម្រាបជូនព័ត៌មានបន្តបន្ទាប់បើសិនក្លិបនេះប្ដូរទាំងឈ្មោះ ឬ ឡូហ្គូ៕

ឡូហ្គូក្រុមចម្ការកៅស៊ូបឹងកេត

Post a Comment