GuidePedia

0
លោកប្រធានាធិបតី Barack Obama បានធ្វើការស្វាគមន៍ យ៉ាងកក់ ក្ដៅដល់ក្រុមជើងឯក World Cup បាល់ទាត់នារី របស់សហរដ្ឋអាមេរិក នៅឯសេតវិមាន កាលពីថ្ងៃអង្គារ កន្លងមក។


នៅក្នុងសុន្ទរកថា ទៅកាន់អ្នកចូលរួមទាំងអស់ លោកប្រធានាធិបតី បានប្រសាសន៍ សរសើរដល់កីឡាការិនី ទាំង២៣រូប គ្រូបង្វឹក ព្រមទាំងបុគ្គលិក ទាំងអស់ថា “មិនថាតែបុរស ឬក៏ស្ត្រីនោះទេ ក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក គឺសុទ្ធតែគួរឲ្យ សរសើរទាំងអស់ បានន័យថា​នៅពេលអ្នក ធ្វើការប្រកួត នៅលើទីលាន គឺអ្នកបាន លើកខ្លួនឯង និងជាតិឲ្យឡើង ទៅដល់ ទី កំពូលរបស់ពិភពលោក រួចស្រេចទៅហើយ ព្រោះអ្នកបានពាក់និមិត្ត សញ្ញារបស់ជាតិនៅលើ អាវរបស់ អ្នក។

នេះជាអ្វីដែលស្ត្រី អាមេរិកបានធ្វើ ហើយហេតុអ្វីបាន ជាយើងធ្វើពិធីសរសើរ ដល់ក្រុមជម្រើសជាតិ នារីរបស់យើង ព្រោះពួកគេធ្វើបាន ល្អណាស់ យើងគ្រប់គ្នា ពិតជាមាន មោទនភាពខ្លាំងណាស់ ចំពោះស្រ្តីទាំងអស់នេះ។

ចំណែកកីឡាការិនី Carli Lloyd ដែលស៊ុតបាន hat-trick នៅវគ្គផ្ដាច់ព្រ័ត្រ បាន និយាយថា “ខ្ញុំគិតថាគាត់ជាប្រធានាធិបតី សហរដ្ឋអាមេរិក ប៉ុន្តែជីវិតពិតខ្ញុំគិតថា គាត់ជាបុរស ដ៏អស្ចារ្យម្នាក់ ហើយនិយាយដោយត្រង់ វាពិតជាមានកិត្តិយស ដែលបានមកទីនេះ និងមាន កិត្តិយសខ្លាំងណាស់ ដែលបានជួបបុរស ដូចគាត់”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ បាល់ទាត់នារី របស់សហរដ្ឋអាមេរិក បានឈ្នះពាន World Cup ជាលើកទី៣ នាប្រទេសកាណាដា កាលពីខែកក្កដាកន្លងមក បន្ទាប់ពីបំបាក់ សត្រូវចាស់ជប៉ុន ៥-២​៕

Post a Comment

 
Top