GuidePedia

0
បិសាចក្រហម Manchester United ក្លិបយក្សរបស់អង់គ្លេស កំពុងតែមាន ព័ត៌មានជាថ្មីម្ដងទៀតថា នឹងដាក់សំណើរទិញយក កីឡាករខ្សែកណ្ដាល Mats Hummels របស់ Borussia Dortmund អំឡុងពេលទីផ្សារទិញដូរ កីឡាករបើក នៅខែមករានេះ។


Hummels មានកិច្ចសន្យាជាមួយ Dortmund រហូតដល់ឆ្នាំ២០១៩ ហើយមានព័ត៌មាន ក្នុងការផ្លាស់ប្ដូរក្រុម ជាច្រើនឆ្នាំមកហើយ ខណៈ Man​​ United ក៏តែង តែមានព័ត៌មាន ក្នុងការ មានទំនាក់ទំនង ជាមួយកីឡាកររូបនេះ រហូតមកដែរ ព្រោះក្រុមកំពុងមាន បញ្ហាខ្វះរបាំងការពារ កណ្ដាលដែលរឹងមាំ។

ពេលនេះមើលទៅ បិសាចក្រហម អាចនឹងប្រញាប់ប្រញាល់ ស្នើជាផ្លូវ ការ ដើម្បីនាំយកកីឡាក អន្តរជាតិអាល្លឺម៉ង់ វ័យ២៦ឆ្នាំនេះ មកកាន់ទឹកដី Old Trafford ឲ្យបាន​ព្រោះបើមិនអញ្ចឹងទេ ក្រែងលោ គ្រូបង្វឹកចាស់ដែល បានជួយបណ្ដុះបណ្ដាល កីឡាកររូបនេះ លោក Jurgen Klopp ដែលបច្ចុប្បន្នកំពុងដឹកនាំ ក្លិបហង្ស ក្រហម Liverpool មកនាំយក កីឡាកររូបនេះទៅបាត់ ព្រោះពេលនេះ ក្លិបគូប្រជែងមួយនេះ ក៏កំពុងស្វែងរកខ្សែការពារ កណ្ដាលដូចគ្នាដែរ។

យោងតាមកាសែត ក្នុងស្រុករបស់អង់គ្លេស បានឲ្យដឹងថា Louis Van Gaal អ្នកចាត់ ការទូទៅសញ្ជាតិហូឡង់ របស់ក្លិបបិសាចក្រហម នៅតែយក Hummels ជាជម្រើសទីមួយ ក្នុង បញ្ជីឈ្មោះទិញដូរកីឡាករ របស់ខ្លួនដដែល ព្រោះរដូវក្ដៅកន្លងមក រកទិញខ្សែការពារកណ្ដាល ថ្មីមិនបានម្នាក់ឡើយ។ ដោយសារកង្វះខាត ខ្សែការពារកណ្ដាល ដែលគួរឲ្យទុកចិត្តបាននេះ ហើយ ទើបលោក Van Gaal សម្រេចចិត្តដាក់ Daley Blind នៅតំបន់នេះម្ដងម្កាល តែពេល នេះ លោកបានផ្លាស់ ចិត្ត មកប្រើប្រាស់ខ្សែការពារ ដែលមានស្រាប់ពីររូប គឺ Chris Smalling និង Phil Jones ជាបណ្ដើរៗ សំរាប់តំណែងនេះ។

តែសំរាប់លោក Van Gaal ឱកាសដែល នឹងទទួលបានកីឡាករថ្មី នៅកណ្ដាលរដូវកាល បែបនេះទំនងជាពិបាកបន្តិច ព្រោះត្រូវ ចំណាយប្រាក់ច្រើន បើមិនដូច្នោះ ទេ ត្រូវរង់ចាំរហូតដល់ រដូវក្ដៅឆ្នាំក្រោយ៕

Post a Comment

 
Top