GuidePedia

0
ក្លិប Hoffenheim នៅ Bundesliga របស់អាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ម្សិលមិញ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាស តែងតាំងគ្រូបង្វឹក
ថ្មី សំរាប់រដូវ កាលក្រោយ ដែលមានអាយុត្រឹម ២៨ឆ្នាំប៉ុណ្ណោះ គឺ Julian Nagelsmann ដែលមិនទាន់បាន ឆ្លងកាត់ការប្រឡង វគ្គគ្រូបង្វឹកឈុតធំនៅឡើយ ហើយការតែងតាំងនេះ នឹងធ្វើឲ្យគ្រូបង្វឹកថ្មី ម្នាក់នេះក្លាយជា អ្នកចាត់ការទូទៅមួយរូប ដែលក្មេងជាងគេបំផុត នៅក្របខ័ណ្ឌកំពូលរបស់ អាល្លឺម៉ង់។


កាលពីថ្ងៃចន្ទ Hoffenheim ទើបតែបានបណ្ដេញ លោក Markus Gisdol ហើយបាន តែងតាំងលោក Huub Stevens វ័យ៦១ឆ្នាំ ឲ្យដឹកនាំក្រុមរហូតដល់ បញ្ចប់រដូវកាល ដោយគ្រូ បង្វឹកថ្មីសញ្ជាតិហូឡង់ ត្រូវមានភារកិច្ចជួយក្រុម ឲ្យរួចផុតពីតំបន់ ដែលត្រូវកាត់ចោល។

ប្រធានផ្នែកកីឡា លោក Alexnader Rosen បាននិយាយនៅក្នុង សន្និសីទកាសែត ទាក់ទងនឹងការតែងតាំង គ្រូបង្វឹកថ្មីនេះថា ពួកយើងបានគិតគូរ ល្អិតល្អន់ ហើយ មុននឹងសម្រេច ចិត្តដូចនេះ ព្រោះយើងដឹងច្បាស់ ពីគុណសម្បត្តិ និងសមត្ថភាព របស់គាត់។

Julian Nagelsmann ដែលបច្ចុប្បន្នកំពុងដឹកនាំ ក្រុមអាយុក្រោម ១៩ឆ្នាំរហូតដល់បញ្ចប់ រដូវកាល និងកំពុងបន្តរៀនសូត្រ ដើម្បីទទួលបានសញ្ញាប័ត្រ គ្រូបង្វឹក ឈុតធំ ត្រូវបានផ្ដល់ កិច្ចសន្យារយៈពេល៣ឆ្នាំ។ ចំណែក Hoffenheim វិញ កំពុងតែយ៉ាប់យ៉ឺនយ៉ាងខ្លាំង បន្ទាប់ពី ១០ប្រកួតកន្លងទៅ មានតែ៦ប៉ុណ្ណោះ ស្ថិតនៅលំដាប់ទី១៧ ក្នុងតារាង Bundesliga របស់ អាល្លឺម៉ង់៕

Post a Comment

 
Top