GuidePedia

0
ក្រុម​ភ្នំពេញ​ក្រោន​ នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​​ និង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្នុង​ពាន​រង្វាន់​ធំ​​បាល់​ទាត់​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា Metfone Cambodian League រដូវ​កាល​២០១៥​ ក្រោយ​ពេល​យក​ឈ្នះ​ក្រុម ខេមបូឌៀ ថាយហ្គ័រ​២​ទល់​១​(សរុប​ទាំង​ពីរ​ជើង​៦-២) ។


ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​វេស្ទើន ​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល​នេះ​ ក្រុម​ម្ចាស់​ជើង​ឯក​ ២០១៤​ បាន​នាំ​មុខ​ក្រុម​ខេមបូឌៀថាយហ្គ័រ​២​គ្រាប់ ​ដោយ​រក​បាន​ដោយ​កីឡាករ ខ្សែ​ការពារ Odion Anthony Obadin នៅ​នាទី​១៣ និង​ Booysen Shane នៅ​នាទី​២៣។ ចូល​តង់​ទី​២ ក្រុម​ខេមបូឌៀថាយហ្គ័រ ​​បាន​វាយ​បក​សម្រេច​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ Privat នៅ​នាទី​៨៧​។

ទោះ​យ៉ាង​នេះ​ក្ដី​ ក្រុម​ភ្នំពេញ​ក្រោន ​នៅ​តែ​ឡើង​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ ​បន្ទាប់​ពី​សរុប​ទាំង​ពីរ​ជើង​៦​ទល់​២(​ភ្នំពេញ​ក្រោន​ឈ្នះ​ ខេមបូឌៀ ថាយហ្គ័រ​៤​ទល់​១) ទទួល​បាន​កៅអី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​រង​ចាំ​ក្រុម​ ណាហ្គាវើល និង​បឹងកេត​អង្គរ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥៕

Post a Comment

 
Top