GuidePedia

0
​​​ក្រុម​​ម្ចាស់​ផ្ទះ​​​​បិសាច​ក្រហម​ Manchester United បាន​ចាញ់​​ក្រុម​ភ្ញៀវ​ Middlesbrough ក្នុង​ការ​ប្រកួត​ League Cup ឬ​ Capital One Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្នុង​​ដី​ខ្លួន​ឯង​កាល​ពី​យប់​​ម្សិល​មិញ ​​​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៣-១ ​បន្ទាប់​​​​​ពី​បញ្ចប់​លទ្ធផល​ស្មើ​គ្នា​ ០-០ ​ក្នុង​កីឡដ្ឋាន​ Old Trafford ។


ជ័យ​ជំនះ​ដោយ​គ្រាប់​បាល់​ប៉េណាល់​​ទី​​របស់ ​Middlesbrough នៅ​ម៉ោង​បន្ថែម​នោះ​គឺ​ ស៊ុត​ចូល​ដោយ កីឡាករ Leadbitter កីឡាករ Downing និង​កីឡាករ Gibson។ ចំណែក​ឯ​​ក្រុម​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​​ស៊ុត​ចូល​បាន​តែ​១​គ្រាប់​ដោយ​កីឡាករ Pereira ៕



Post a Comment

 
Top