GuidePedia

0
ខ្សែ​ប្រយុទ្ធ​ក្លឹប​​ Barcelona កីឡាករ​ Luiz Suarez បាន​បង្ហាញ​ឈ្មោះ​ខ្សែ​ការ​ពារ​ លំដាប់​ពិភពលោក​ម្នាក់ ​ដែល​រូប​គេ​ពិបាក​ប្រឈម​ជាមួយ​ ពេល​លេង​តទល់​គា្ន​ នោះ​គឺ​ Sergio Ramos របស់​ក្លឹប​ Real Madrid។


ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កាសែត​ Mundo Deportivo ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ បាន​បញ្ជាក់​ថា​ Ramos ជា​កីឡាករ​ ដែល​គាត់​ពិបាក​នឹង​បណ្ដើរ​បាល់​គេច​ ហើយ​ជា​រឿយៗ​ប្រធាន​ក្រុម​ ក្លឹប​អធិរាជ​ស​មួយ​នេះ​តែង​តែ​ធ្វើ​ឲ្យ​ពិបាក​តែ​ម្ដង។ “ គាត់​ពិត​ខ្លាំង​ណាស់​ហើយ​ពូកែ​ប្រជែង​យក​បាល់​។ គាត់​មាន​បទ​ពិសោធ​ច្រើន​ណាស់ ​ក្នុង​ការ​លេង​​ខ្សែ​ការពារ"​ Suarez បាន​និយាយ​ទៅ​កាន់​កាសែត​ខាង​លើ។

Suarez និង​ Ramos ជួបគ្នា​ក្នុង​ក្លឹប

Suarez និង​ Ramos ជួបគ្នា​ក្នុង​ក្រុមជម្រើសជាតិ

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Suarez និង Ramos នឹង​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ក្នុង​ជំនួប​ El Clasico នា​កីឡដ្ឋាន​ Bernabeu ។ ក្នុង​ជំនួប​នេះ​ Ramos​ នឹង​អាច​ទប់​ការ​ស៊ុត​បញ្ចូល​ទី​របស់ ​Suarez ខណៈ​ការ​ជួប​គ្នា​កាល​ពី​រដូវ​កាល​មុន​​ កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ ​ហើយ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Barcelona ឈ្នះ​ Real Madrid ២​ទល់​១។

Post a Comment

 
Top