GuidePedia

0
ក្លឹប​Kaizer Chiefs បាន​ធ្វើ​ការ​ប្រកួត​ឈ្នះ​ ​ក្លឹប​ Mpumalanga Black Aces​១​ទល់​០​ នា​ការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​លីក​កំពូល​ប្រទេស​ អាហ្រ្វិកខាងត្បូង។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើស​ពី​ការ​ឈ្នះ​នេះ​ គឺ​អ្នក​ចាំ​ទី​ Itumeleng Khune របស់​ក្លឹប​ Kaizer Chiefs បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ​គឺ​ប្រើ​ក្បាច់​ខ្យាដំរី​ ដើម្បី​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​គូរ​ប្រកួត។


គ្រាន់​តែ​លោក​ប្រើក្បាច់​នេះ ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ ឃ្លិប​វីដេអូ​ ត្រូវ​បាន​ចែក​ចាយ​ពេញ​ពិភពលោក ​ពិសេស​បណ្ដា​សារព័ត៌មាន​ក្នុង​ប្រទេស​ អាហ្រ្វិក​ខាងត្បូង​តែ​ម្ដង។ ការ​សង្គ្រោះ​បាល់​ ដោយ​ប្រើ​ក្បាច់​លោត​ទាត់​បាល់​បក​ក្រោយ​នេះ​ អាច​​ករណី​ទី​ពីរ​ហើយ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ អាច​ធ្វើ​បាន​​ បន្ទាប់​ពី​កំពូល​វរបុរស​អ្នក​ចាំ​ទី​កូឡុំប៊ី​ Rene Higuita សម្រេច​បាន​លើក​ដំបូង​គេ​កាល​ពី​៣០​ឆ្នំ​មុន​។

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Post a Comment

 
Top