GuidePedia

0
នៅ​រដូវ​ក្ដៅ​នេះ ក្លឹប​បិសាច​ក្រហម​ Manchester United ​កំពុង​តែ​ចាប់​អារម្មណ៍ មក​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ ​Felipe Anderson​ សញ្ជាតិ​ប្រេស៊ីល​ដែល​លេង​នៅ​ក្លឹប​ Lazio របស់​អ៊ីតាលី ​នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន​ Gazzetta dell Sport ។


ក្រៅ​ពី​កាសែត ​Online ខាង​លើ​ នៅ​មាន​របាយការណ៍​មួយ​ចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា​ United ​បាន​បញ្ចេញ​ទឹក​ប្រាក់​២៨​លាន​ផោន ​នាំ​យក​កីឡាករ​រូប​នេះ​ពី​ក្លឹប​នៅ ​Serie A ឲ្យ​បាន​មុន​រដូវ​ដោះដូរ​កីឡាករ​ត្រូវ​បិទ។ប៉ុន្តែ​ឥឡូវ​នេះ​ លោក Louis van Gaal បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ក្នុង​ការ​ពិភាក្សា​ជាមួយ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ឆាប់ៗ។

សូម​បញ្ជាក់​ថា​កីឡាករ​វ័យ​២២​ឆ្នាំ​ ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ណាស់​នៅ ​ Lazio ដោយ​អាច​រក​គ្រាប់​បាល់​បាន ​៥​គ្រាប់​ក្នុង​ការ​ចូល​លេង​១៥​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ។ ដោយ​ឡែក​ Anderson​ ក៏​ត្រូវ​បាន​ក្លឹប​ធំ​ក្នុង​តំបន់​អឺរ៉ុប​ច្រើន​ទៀត ​ចាប់​អារម្មណ៍​ផង​ដែរ​ដូច​ជា៖ Bayern Munich និង PSG ជា​ដើម។



ប៉ុន្តែ​បើ​តាម​របាយការណ៍ ​ពី​ប្រទេស​អ៊ីតាលី​ បាន​សន្និដ្ឋាន​ថា​ កីឡាករ​ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​មួយ​ប្រកួត​រូប​នេះ​ អាច​នឹង​ផ្ទេរ​មក​ លេង​នៅ​ Old Trafford ។

Post a Comment

 
Top