GuidePedia

0
ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​វេ​លស៍ អាច​ជា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កីឡា​បាល់​ឱប World Cup នេះ ប៉ុន្តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នោះ​ក៏​មាន​ក្រុម​ជា​ច្រើន​នឹង​ធ្វើ​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​ក្នុង​​Twickenham ​ ដូចគ្នា​ដែរ។


ជ័យលាភី​នឹង​រាប់បញ្ចូល​ជា​ក្រុម​ត្រូវ​ប្រកួត​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ជា​ក្រុម​​​បាន​ធ្វើការ​ផ្ដួល​រំលំ​ ក្រុម​របស់​សហរដ្ឋអាមេរិក​ក្នុង​ស៊ុត​ចំនួន​៦៤​ទល់​០ ​កាលពី​ថ្ងៃ​ពុធ​ ហើយក៏​បាន​បន្ត​ការ​សងសឹក​របស់​ខ្លួន​ បន្ទាប់ពី​ចាញ់​ការ​ប្រកួត​បើកឆាក​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ក្នុង​ប្រាំបី​នាទី​ចុង​ក្រោយ​ផង​ដែរ។

ទាំង​Wallabies និង​Wales ធ្លាប់​បាន​ឈ្នះ​ការ​ប្រកួត​ ‘Pool of Death’ របស់​ពួកគេ​រហូតមកទល់​ពេលនេះ ហើយ​រាល់​ក្រុម​ដែល​ឈ្នះ​ក្នុង​ការប្រកួត World Cup នោះ ក៏​រួមមាន​អូស្ត្រាលី​នៅក្នុង​ឆ្នាំ​១៩៩១​និង​ឆ្នាំ​១៩៩៩ ដែល​សុទ្ធ​តែ​ជា​ក្រុម​ប្រកួត​មិនដែល​ចាញ់​នោះ​ទេ។

លោក Michael Cheika ដែលជា​គ្រូបង្វឹក​ក្រុម​អូស្ត្រាលី​បាន​និយាយថា ​៖ ”​ក្រុម​ដែល​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ World Cup មិន​ធ្លាប់​ចាញ់​ការប្រកួត​ណាមួយ​ឡើយ​”​។​

​”​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ធំ​មួយ សម្រាប់​ពួកយើង​។ វា​នឹង​ក្លាយជា​សមរភូមិ​យ៉ាងខ្លាំង ​និង​ឈឺចាប់​បំផុត​”​។​ ​

ក្រុម​វេ​លស៍​បាន​ចាញ់​ការធ្វើ​តេស្ត​ទាំង​១០​លើក​ជាមួយ​ប្រទេស​អូស្ត្រាលី ក្នុង​លំដាប់​ដែល​រួមបញ្ចូល​ទាំង​ជ័យលាភី​លេខ​៣ ក្នុងការ​ប្រកួត World Cup ឆ្នាំ​២០១១​នៅឯ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ផងដែរ​។​ ​

ក្រោយមក Cheika បាន​ក្លាយជា​គ្រូបង្វឹក​តែ​ម្នាក់​គត់​ដែល​បាន​ឈ្នះ​ពាន European Cup ២ ដោយបាន​យកឈ្នះ​ក្រុម Leinster នៃ​អៀរ​ឡង់ ហើយ​និង​ការប្រកួត ប្រជែង​កីឡា​បាល់​ឱប​អឌ្ឍគោល​ភាគខាងត្បូង​ប្រទេស​ជាមួយនឹង Waratah នៃ New South Wales។

នៅ​ឆ្នាំនេះ យើង​បានឃើញ Cheika ដឹកនាំ​ក្រុម​ប្រទេស​អូស្ត្រាលី​ទៅកាន់​តំបន់​អឌ្ឍគោល​ខាងត្បូង ហើយ​បានឈ្នះ​ពានរង្វាន់​កីឡា​បាល់ឱប Championship ផងដែរ។ ប្រទេស​អូស្ត្រាលី​ត្រូវបាន​គូសបញ្ជាក់ថា ជា​ក្រុម​តតាំង​ដ៏​ខ្លាំង​ក្នុងការ​ប្រជែង ហើយ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​អង់គ្លេស​ដល់​ទៅ​៣៣​លើ​១៣ កាលពី​សប្តាហ៍​មុន ដែល​បាន​យកឈ្នះ​លើ​ក្រុម​វែ​លស៍ ដែល​បាន​ផ្ដួល​រំលំ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​ចំនួន​ការ​ស៊ុត​២៨​លើ​២៥ ​នៅមុន​ព្រឹត្តិការណ៍​នោះ​មួយ​សប្ដាហ៍។

លោក​Bernard ស៊ុត​បញ្ចូល​ទី​បាន​២៨​ពិន្ទុ ដែល​ជា​ការចាប់អារម្មណ៍​មួយ​ក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ ខណៈ​ពេល​ក្រុម​អូស្ត្រាលី​លោក​ David Pocock, Michael Hooper និង​លោក Scott Fardy បរាជ័យ​ក្នុង​ការ​ស៊ុត។

ទោះជា​យ៉ាងណា Hooper នឹង​ត្រូវ​អវត្តមាន​ថ្ងៃ​សៅរ៍​នេះ ពីព្រោះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​លេង​មួយ​សប្តាហ៍ ដោយ​ទទួលរង​ការចោទប្រកាន់ ហើយ​ត្រូវបាន​ជំនួស​កន្លែង​ដោយ Sean McMahon។

ក្រុម​វែ​លស៍​ស្ថិត​ក្នុងចំណោម​ការ​ផ្លាស់​ប្តូរ​ទី​ប្រាំមួយ នៃ​ក្រុម​ដែល​បាន​ផ្ដួល​ហ្វី​ជី ហើយក៏​បាន​នាំ​ក្រុម​ខ្លាំង​ទី​២​គឺ Flanker មក​ក្នុង Justin Tipuric ដើម្បី​ប្រកួត​ជាមួយ​ប្រធាន​ក្រុម Sam Warburton ៕

Post a Comment

 
Top