GuidePedia

0
Manchester United បាន​ក្លាយ​ជា​ក្លឹប​ដែល​សម្បូរ​កីឡាករ​មក​ពី​បរទេស​ច្រើន​ជាង​គេ​(ចម្រុះ​ជាតិសាសន៍​)​ក្នុង​ចំណោម​ក្លឹប​ទាំង​អស់​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ​លីក​កំពូល​អង់គ្លេស​Premier League។ ក្នុង​រដូវ​កាល​នេះ​មាន​កីឡាករ​មក​ពី​ដប់​ប្រទេស​ផ្សេងៗ​គ្នា​ទៅ​ហើយ​ខណៈ​ Southampton, Leicester, Chelsea និង Arsenal តាម​ពី​ក្រោយ​បន្តបន្ទាប់​គ្នា។


ជា​ការ​ពិត​គ្រាន់​តែ​កីឡាករ​ជម្រើស​ដំបូង​(First teams) មាន​ដល់​ទៅ​ដប់​សញ្ជាតិ​ផ្សេងៗ​គ្នា​ច្រើន​ជាង​ក្លឹប​ផ្សេងៗ​ទៀត​។ក្នុង​នោះ​មាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​៤​រូប​ អេស្ប៉ាញ​២​រូប​ ហុល្លង់​២​រូប​ បារាំង​២​រូប​អាហ្សង់ទីន​២​រូប​ខណៈ​៥​នាក់​ទៀត​ជា​កីឡាករ​សញ្ជាតិ​អៀរឡង់ខាងជើង​ អ៊ីតាលី​ អាល្លឺម៉ង់ អេក្វាឌ័រ​ និង​បែលហ្ស៊ិក​។ ហើយ​បើ​សរុប​ទាំង​អស់​មាន​១៧​នាក់​ហើយ​ច្រើន​ជាង​គេ​ក្នុង​លីក។


ដោយ​ឡែក​មាន​​កីឡាករ​១៨៨​នាក់​ដែល​លេង​នៅ​ក្នុង​Premier League ទាំង​អស់​មក​ពី​៤៦​ប្រទេស​ផ្សេងៗ​គ្នា​ទោះ​ជា​យ៉ង​នេះ​ក្ដី​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​ចំនួន​សញ្ជាតិ​កីឡាករ​និង​មាន​ការ​ផ្លាស់​ប្ដូរ​វិញ​ហើយ។

Post a Comment

 
Top