GuidePedia

0
ក្លឹបឆ្មាខ្មៅ Sunderland បានបើកកិច្ចចរចាជាមួយលោក Sam Allardyce ថ្ងៃទី០៩ តុលានេះ ដើម្បីបន្ត ដឹកនាំក្នុងនាមជាគ្រូបង្វឹក ជំនួសកៅអីលោក Dick Advocaat ដែលបានចុះចេញពីតំណែងកាលពីសប្តាហ៍មុននេះ ក្រោយដឹកនាំក្រុមធ្លាក់ដល់បាតតារាង ។

លោក Sam Allardyce

តាមរយៈសារព័ត៌មាន Sky Sports បានឲ្យដឹងថា លោក Sam Allardyce អាចនឹងក្លាយជាគ្រូបង្វឹកទី១០ ក្នុងការដឹក នាំក្លឹប Sunderland រយៈពេល៩ឆ្នាំ ចុង ក្រោយនេះ គ្រាដែលក្លឹបបានកំពុងឈរនៅលេខរៀងទី១៩ក្នុងតំបន់គ្រោះថ្នាក់ នៅ Premier League នារដូវកាលឆ្នាំ២០១៥-២០១៦នេះ ។

លេង៨ប្រកួតក្នុងជើងទី១នេះ Sunderland មិនទាន់ឈ្នះនៅឡើយទេ ដោយបានត្រឹមតែស្មើ៣ និងចាញ់៥ដង រកបាន ៣ពិន្ទុប៉ុណ្ណោះ គ្រាដែលក្រុមសារិកាព្រៃ Newcastle United ឈរនៅបាតតារាងមាន៣ពិន្ទុដូចគ្នា ។

លោក Dick Advocaat

នៅថ្ងៃទី១៧ ខែ តុលាសប្តាហ៍ក្រោយនេះ Sunderland ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ West Bromwich Albion នៅ Premier League បន្ទាប់ពីបញ្ចប់ ការប្រកួតវគ្គជម្រុះពានអឺរ៉ុប Euro 2016 ៕

Post a Comment

 
Top