GuidePedia

0
គ្រូ​បង្វឹក​ថ្មី ​របស់​ក្លឹប​ហង្ស​ក្រហម​លោក​ Jurgen Klopp ​បាន​និយាយ​ថា​ Liverpool​ មាន​កីឡាករ​គ្រប់​គ្រាន់​ហើយ​ សម្រាប់​ធ្វើ​ព្យុះភ្លៀង​ក្នុង Premier League ​ហើយ​លោក​ក៏​មិន​ស្រមៃ​ចង់​បាន​តារា​ឆ្នើម​ដូច​ជា Ronaldo និង Messi អី​ដែរ។


អតីត​គ្រូ​បង្វឹក​ក្លឹប ​Dortmund​ រូប​នេះ​ទើប​តែ​​ចុះ​កុង​ត្រា​ដឹក​នាំ ​Liverpool កាល​ពី​យប់​ថ្ងៃ​ទី​៨​តុលា​ ហើយ​ក្នុង​ឱកាស​នោះ ​អ្នក​កាសែត​បាន​សួរ​ទៅ​រូប​គាត់​ថា​ តើ​លោក​នឹង​មាន​វិធីសាស្ត្រ​អ្វី​ក្នុង​ការ​ដឹក​នាំ​ក្លឹប​ហង្ស​ក្រហម?​

Klopp បាន​តប​ថា​៖"​ ខ្ញុំ​មិន​ចង់​បាន ​Cristiano Ronaldo ឬក៏​ Lionel Messi​ មក​រួម​ក្លឹប​អី​នោះ​ដែរ​។ កីឡាករ​ទាំង​ប៉ុន្មាន​ដែល ​Liverpool មាន​គឺ​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ។ ខ្ញុំ​ដឹង​ថា​ការ​ប្រកួត​ប្រជែង​ក្នុង ​Premier League ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ។

ដំបូង​ក្រុម​ខ្ញុំ​នឹង​លេង​ក្នុង​ទម្រង់​ការពារ​ បន្ទាប់​មក​យើង​នឹង​វាយ​សម្រុក​បន្តិច​ម្តង​ៗ។ គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​​ទៀត​​ថា​៖" គ្មាន​នរណា​ម្នាក់​អាច​លក់​ទិញ​ កីឡាករ​ដែល​មាន​ស្រាប់​ហើយ​បាន​ទេ​បើ​ មិន​មាន​ការ​ឆ្លើយ​ YES​ ពី​ខ្ញុំ​។

បញ្ជាក់កាល​នៅ​ដឹក​នាំ Dortmund របស់​អាល្លឺម៉ង់​ Klopp ​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​នេះ​លើក​ពាន Bundesliga ​២​ដង និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង៕

Post a Comment

 
Top