GuidePedia

0
ខ្សែ​បម្រើ​ប្រយុទ្ធ​អាល្លឺម៉ង់​ Mario Gotze នឹង​ខក​ខាន​លេង​បាល់​ឲ្យ​ក្លឹប​ Bayern Munich និង​ជម្រើស​ជាតិ​អាល្លឺម៉ង់​ យ៉ាង​ហោច​ណាស់​ក៏​១០​សប្ដាហ៍ ​បន្ទាប់​ពី​គ្រូ​ពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ ក្រោយ​ពេល​រង​របួស​ក្នុង​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ ​EURO 2016​ ជាមួយ​សាធារណរដ្ឋ​អៀរឡង់​កាល​ពី​យប់​មិញ។


Dr. Hans-Wilhelm Müller-Wohlfahrt បាន​ប្រាប់​ថា​៖"​ Mario បាន​របួស​រហែក​សរសៃពួរ​សាច់ដុំ​ភ្លៅ​ ហើយ​ត្រូវ​សម្រាក​រយៈពេល​យូរ"។ ហើយ​ពេល​នេះ​កីឡាករ​វ័យ​២៣​ឆ្នាំ​ ​កំពុង​ព្យាបាល​ដោយ​ក្រុម​គ្រូ​ពេទ្យ​ក្នុង​ទី​ក្រុង​ Leipzig ។

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក​ Joachim Löw បាន​និយាយ​ថា៖" របួស​នេះ​ពិត​ជា​ធ្វើ​មាន​ការ​រំខាន​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ ហើយ​ក៏​ជា​ជា​ការ​អៀន ខ្មាស​មួយ​ដែរ​សម្រាប់​រូប​គាត់​ផ្ទាល់​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ខ្ញុំ​សូម​ឲ្យ​របួស​នេះ​ឆាប់​ជា​ហើយ​មាន​ទម្រង់​លេង​ឡើង​វិញ​ឆាប់ៗ​។


សូម​បញ្ជាក់​ថា​ជើង​ឯក​World Cup2014 អាល្លឺម៉ង់​បាន​ប្រកួត​ចាញ់​ ក្រុម​ជម្រើស​ជាតិ​អៀរឡង់​១​ទល់​០​ កាល​ពី​យប់​មិញ​ហើយ​លទ្ធផល​នេះ​ ធ្វើ​ក្រុម​រហស្សនាម ឥន្ទ្រី​ដែក​ ​នៅ​មិន​ធានា​កៅអី​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​EURO 2016​ នៅ​បារាំង​នៅ​ឡើយ​ទេ។

Post a Comment

 
Top