GuidePedia

0
ខ្សែ​ប្រយុទ្ធ​ក្លិប Manchester City កីឡាករ Sergio Agueroបាន​រង​របួស​សរសៃ​ពួរ​ជើង​ពេល​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ក្នុង​ការ​ប្រកួត​ជម្រុះ FIFA World Cup ដែល​ប្រទេស​អាហ្សង់ទីន​ ចាញ់ អេក្វាឌ័រ ២-០។


Aguero ដែល​ស៊ុត​ឲ្យ Manchester City ៥​គ្រាប់​យក​ឈ្នះ Newcastle កាល​ពី​ពេល​កន្លង​ទៅ បាន​ជួប​បញ្ហា​របួស ហើយ​ត្រូវ​សែង​ចេញ​ត្រឹម​នាទី២២ ក្នុងតង់ទី១។ ខ្សែ​ប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ នឹង​ត្រូវ​ស្កេន​​មើល​របួស ដែល​ទំនង​ធ្វើ​ឲ្យ​រូប​គេ​ខក​ខាន​ក្នុង​ជំនួប​រវាងអាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ នៅ​សប្ដាហ៍​ក្រោយ។


ដោយ​ឡែក​គេហទំព័រ​របស់​ក្លិប Manchester City បាន​បញ្ជាក់​ឲ្យ​ដឹង​ថាកីឡាករ​ឆ្នើម​របស់​ខ្លួន បាន​រង​របួស​សរសៃ​ពួរ​ជើង​ខាង​ឆ្វេង នៅ​ពេល​គេ​ព្យាយាមប្រជែង​យក​បាល់​ជាមួយ​គូប្រជែង។ នេះ​គឺជា​របួស​សា​ជាថ្មី​ម្ដង​ទៀតសម្រាប់​ Aguero ខណៈ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ទើប​តែ​ត្រលប់​ចូល​លេង​​បាន​វិញ ក្រោយ​ជា​ពី​របួស​ជង្គង់​កាល​ពី​ដើម​រដូវ​នេះ​ប៉ុណ្ណោះ៕

Post a Comment

 
Top