GuidePedia

0
ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ប៉ះ​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ នៅ​ល្ងាច​ថ្ងៃ​ទី​៨​ខែ​តុលា​នេះ​បាន​ដឹង​លទ្ធផល​ហើយ​ ដោយ​កម្ពុជា​ឈ្នះ​ភ្នំពេញ​ក្រោន​ ៣​ទល់​២។


ដើម្បី​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់ ​បាន​បង្ហាញ​សមត្ថភាព​ទាំង​អស់​គ្នា​ ការ​ប្រកួត​នេះ​ត្រូវ​បែង​ចែក​ជា​បី​តង់​ ក្នុង​មួយ​តង់​មាន​៣០​នាទី​។ ចូល​តង់​ទី​១​នាទី​៣​ កែវ សុផេង​ នៅ​តែ​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ដោយ​អាច​រក​គ្រាប់​នាំ​មុខ​ភ្នំពេញ​ក្រោន​បណ្ដោះ​អាសន្ន។ ចូល​ដល់​នាទី​ទី​២០​ ចាន់ វឌ្ឍនាកា បន្ថែម​១​គ្រាប់​ទៀត​។​ ចូល​តង់​ទី​២​ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ការ​វាយបក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ឡើយ។

នាទី​៦៧​តង់​ទី​៣​ ខ្សែ​បម្រើ ​ ធារី ចាន្ថាប៊ីន បាន​បន្ថែម​១​គ្រាប់​ទៀត ​ឲ្យ​កម្ពុជា​នាំ​មុខ​៣​ទល់​០។​ប៉ុន្តែ​ដល់​នាទី​៧១​ ក្រុម​ភ្នំពេញ​ក្រោន​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ​ ​ Baek Yosung ។ដល់​នាទី​៨១ ​Bisan បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ភ្នំពេញ​ក្រោន​។ ​ការ​ប្រកួត​៩០​នាទី​ពេញ​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ភ្នំពេញ​ក្រោន៣​ទល់​២។

នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ របស់​ជម្រើស​ជាតិ​ មុន​ចេញ​ទៅ​ប្រកួត​ទល់​នឹង​ម្ចាស់​ផ្ទះ​ សិង្ហបុរី​ នៅ​ល្ងាច​ថ្ងៃ​ទី​ ១៣ ​តុលា​ នៃ​វគ្គ​ជម្រុះ World Cup 2018 ក្នុង​ពូល E។

Post a Comment

 
Top