ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់កំពូលជើងឯក K.Cement ទម្ងន់ ៦៣,៥គីឡូក្រាម នៅលើសង្វៀន SEA-TV នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០១៥ ជា ការប្រកួតជម្រុះជុំចុងក្រោយក្នុងពូល B គឺអ្នកប្រដាល់ ឯម លីថូ ក្លឹបឫទ្ធិពោធិសែនជ័យ ប្រកួតជាមួយអ្នកប្រដាល់ ហេង វាសនា ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង គ្រាដែលអ្នកប្រដាល់ សល់ ពិសិដ្ឋ ក្លឹបកុសលកីឡា ត្រូវជួបជាមួយអ្នកប្រដាល់ សេង ស្រឿន មកពីក្លឹបព្រះខ័នរាជ ។
កីឡាករ សល់ ពិសិដ្ឋ ក្លឹបកុសលកីឡា ត្រូវប៉ះអ្នកប្រដាល់ សេង ស្រឿន ក្លឹបព្រះខ័នរាជ ។ រវាងអ្នកទាំងពីរត្រូវប្រជែង គ្នាយ៉ាងស្លាប់រស់លើសង្វៀន ដើម្បីរក កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយសារតែអ្នកទាំងពីរមាន៤ពិន្ទុដូច គ្នា ក្នុង២ប្រកួត ឈ្នះ១ និងចាញ់១ដូចគ្នា ។ សេង ស្រឿន ទំនងជាអ្នកមាន ប្រៀបឈ្នះច្រើនជាង ពិសិដ្ឋ ដោយសារស្រឿន វាយមានផ្លែល្អជាង ពិសេសកែង និងជង្គង់ ។ ពិសិដ្ឋ មានចិត្តប្រដាល់ធំមែនពិត ប៉ុន្តែវាយអត់មានផ្លែ និងមិន សូវចេះប្រើបច្ចេកទេស គឺច្រើនតែចំណាយកម្លាំងខ្លាំងឥតប្រយោជន៍ ពោលគឺរូបគេវាយចេញច្រើន តែមិនសូវចំគោល ដៅល្អ ។
ចំណែកការប្រកួតមួយគូទៀត ហេង វាសនា ជាអ្នកប្រដាល់ស្រករក្រោយ ហើយរូបគេជាអ្នកប្រដាល់មានចិត្តប្រដាល់ធំ និងមានស្នៀតប្រដាល់មិនចាញ់ ឯម លីថូ នោះទេ ចំពោះ ហេង វាសនា វិញគេមានកម្លាំងសម្រុកខ្លាំង និងខ្ពស់ជាង លីថូ ។ ក្នុងការប្រកួត២ដង គេចាញ់ទាំងពីរ ។ ឯម លីថូ បានវាយចាញ់ សល់ ពិសិដ្ឋ ក្លឹបកុសលកីឡាដោយពិន្ទុ និងលើក ទី២ បានវាយចាញ់ សេង ស្រឿន ដោយពិន្ទុទទួលបាន២ពិន្ទុ ។
រីឯ ហេង វាសនា វិញជាអ្នកប្រដាល់ចាស់វស្សា ហើយរូបគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ប៉ុន្តែ វាសនា មានផ្លែល្អ ចិត្តប្រដាល់ក៏ធំ ក្នុងការប្រកួត២លើក ឈ្នះទាំង២ វាយឈ្នះ សេង ស្រឿន ក្នុងទឹកទី២ និងលើកទី២ ឈ្នះ សល់ ពិសិដ្ឋ ក្នុងទឹកទី៣ ទទួលបាន៦ពិន្ទុ ។ ការប្រកួតលើកទី៣ ជាលើកចុងក្រោយនេះ ហេង វាសនា បើទោះជាចាញ់ ឬឈ្នះ ក៏បានឡើងទៅវគ្គពាក់កណ្ដាល និងផ្តាច់ព្រ័ត្រដែរ ស្របពេលដែល ឯម លីថូ វិញឈ្នះ ឬចាញ់ក៏ត្រូវជ្រុះពីការ ប្រកួតដែរ ។
រីឯអ្នកប្រដាល់ ផាន ចំណាន ក្លឹបរាជសីហ៍ ខេត្តរតនគិរី នឹងជួបនិងប្រកួតជាមួយអ្នកប្រដាល់ គៀន បញ្ញា ក្លឹបរស្មីកុមារកំព្រា ក្នុងទម្ងន់ ៦៣,៥គីឡូក្រាម និងអ្នក ប្រដាល់ ផា សុផាតនិល ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ ឡុង ប៊ុនយីម ក្លឹបសាលវ័ន្តកីឡា ក្នុងទម្ងន់៦០គីឡូក្រាម ៕

Post a Comment