កម្ពុជាបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ១៧៦ នាក់ នៅលើប្រភេទកីឡាចំនួន ២២ រួមទាំងគ្រូបង្វឹក-គ្រូជំនួយ ប្រតិភូមដឹកនាំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតចំនួន ៨០ នាក់ ឲ្យទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី ២៨ នៅប្រទេសសិង្ហបុរី ដែលនឹងបើកកម្មវិធីប្រកួតជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៥ ប៉ុន្តែឈ្មោះអត្តពលិកទាំង ១៧៦ នាក់នេះ អាចផ្លាស់ប្តូរតិចតួចទៀត។
ប្រភេទកីឡាទាំង ២២ ដែលត្រូវបញ្ជូនឲ្យទៅប្រកួតស៊ីហ្គេមលើកនេះរួមមាន ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ ប្រដាល់ (សាកល) ប្រណាំងកង់ (Road bike) ជិះសេះ (Equestrian) គុនដាវ បាល់ទាត់ វាយកូនហ្គោល, កាយសម្ព័ន្ធ យូដូ ប៉េតង់ បាល់ឱប សីប៉ាតាក្រ និង ជីនឡូន វាយកូនឃ្លីលើតុ, តេក្វាន់ដូ វាយកូនបាល់ ទូក (ប្រពៃណី និង ទូកកានូ) ទ្រីយ៉ាត្លុង បាល់ទះ និងវូស៊ូ ប៉ុន្តែកម្ពុជាហាក់មានកង្វល់ចំពោះការស្វែងរកមេដាយមាសឲ្យបានចំនួន ៨ ដូចស៊ីហ្គេម ឆ្នាំ ២០១៣ ខណៈប្រភេទកីឡាដ៏មានសក្តានុពលចំបាប់ និងវ៉ូវីណាម ដែលធ្លាប់ឈ្នះមេដាយមាស ត្រូវបានម្ចាស់ផ្ទះសិង្ហបុរីដកចេញនោះ។
លោក វ៉ាត់ ចំរើន បានថ្លែងកាលពីរសៀលម្សិលមិញថា៖ «ចំនួនអត្តពលិក ដែលយើងបានបញ្ជូនទៅស៊ីហ្គេម លើកទី ២៨ នេះ មានចំនួនប្រហែលស៊ីហ្គេម លើកទី ២៧ ដែរ ប៉ុន្តែលើកនេះយើងមានកីឡាជាក្រុម) ច្រើនជាងលើកមុន ដោយសារឆ្នាំនេះយើងដាក់ប្រភេទកីឡាថ្មីមួយទៀតឲ្យចូលរួមគឺក្រុមបាល់ឱប»។
លោកបញ្ជាក់ថា៖ «កាលស៊ីហ្គេមនៅមីយ៉ាន់ម៉ា យើងឈ្នះមេដាយមាស ៨ ប្រាក់ ១១ និងសំរឹទ្ធ ២៨ ប៉ុន្តែស៊ីហ្គេមលើកនេះចំនួនមេដាយមាសរបស់យើងអាចធ្លាក់ចុះ ព្រោះប្រភេទកីឡាចំបាប់ និងវ៉ូវីណាម ដែលធ្លាប់ឈ្នះមេដាយត្រូវបានម្ចាស់ផ្ទះដកចេញ ហើយវិញ្ញាសាទម្ងន់ធ្ងន់នៃកីឡាតេក្វាន់ដូ ដែល ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយមាស និង ស៊ន ដាវីន ឈ្នះមេដាយប្រាក់នោះ ក៏មិនមាននោះដែរ ហេតុនេះការប្រជែងរកមេដាយមាសលើកនេះគឺយើងសង្ឃឹមខ្លាំងទៅលើកីឡាប៉េតង់ និងសីជីនឡូន ឯប្រដាល់សកល វាយកូនបាល់ វ៉ូស៊ូ និងប្រភេទកីឡាខ្លះទៀត អាចនឹងឈ្នះបានមេដាយប្រាក់ និងសំរឹទ្ធ»។
យ៉ាងណាក៏ដោយ ជាមួយអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល ដែលមានផ្តល់ប្រាក់រង្វាន់ឲ្យអ្នកឈ្នះមេដាយច្រើនជាងមុនទ្វេដង ដោយលើសប្រទេសផ្សេងៗ រួមទាំងការឧបត្ថម្ភបន្ថែមពីវិស័យឯកជន ដោយអ្នកឈ្នះមេដាយមាសម្នាក់អាចទទួលបានរង្វាន់រហូតដល់ ១៩០០០ ដុល្លារនោះ វាបានក្លាយជាចំណុចលើកទឹកចិត្តដ៏ខ្លាំងបំផុតដល់អត្តពលិកកម្ពុជាចូលរួមស៊ីហ្គេម លើកនេះឲ្យជម្នះនូវរាល់ឧបសគ្គ ដើម្បីស្វែងរកមេដាយជូនជាតិ។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងខ្ញុំចង់បន្ថែមនោះគឺអត្តពលិកទាំងអស់ត្រូវមានទឹកចិត្តក្នុងការហ្វឹកហាត់ឲ្យបានដិតដល់ ព្រមទាំងប្រកួតឲ្យអស់ពីសមត្ថភាព និងដោយមានទំនុកចិត្តខ្ពស់ ទើបយើងអាចដណ្តើមមេដាយជូនជាតិរបស់យើងបាន ពិសេសពួកគេត្រូវចេះក្រើនរំឭកខ្លួនឯងថា ការឈ្នះមេដាយ នឹងជួយឲ្យពួកគេទទួលបានប្រាក់រង្វាន់ច្រើនជាងមុនទ្វេដង»។
លោកបានបញ្ជាក់ថា៖ «តាមអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល អ្នកឈ្នះមេដាយមាស នឹងទទួលបានប្រាក់ ៤០ លានរៀល ប្រាក់ ៣០ លានរៀល និងសំរឹទ្ធបាន ១៦ លានរៀល។ ចំណែកខាងស្រាបៀរអង្គរ នឹងផ្តល់ជូនដល់អ្នកឈ្នះមេដាយមាសជាឯកត្តជន ៦ ពាន់ដុល្លារ ប្រាក់ ៣ ពាន់ដុល្លារ និងសំរឹទ្ធ ១ ពាន់ដុល្លារ ឯការឈ្នះមេដាយមាសជាក្រុម នឹងបាន ៨ ពាន់ដុល្លារ ប្រាក់ ៥ ពាន់ ហើយមេដាយសំរឹទ្ធជាក្រុមបាន ៣ ពាន់ដុល្លារ ឯក្រុមបាល់ទាត់វិញ ឈ្នះ ១ ប្រកួតបាន ២ ពាន់ដុល្លារ និងឈានដល់វគ្គ ១/២ ផ្តាច់ព្រ័ត្រ ខាងអង្គរនឹងឲ្យថែម ៥ ពាន់ដុល្លារទៀត។ រីឯខាងណាហ្គាវើល នឹងផ្តល់ជូនអ្នកមេដាយមាសជាឯកត្តជន ៣ ពាន់ដុល្លារ និងមេដាយមាសជាក្រុមចំនួន ៥ ពាន់ដុល្លារ»៕

Post a Comment