GuidePedia

0
កីឡាករខ្សែការពារឆ្នើម John Stones មកពីក្លឹប Everton មិនអាចជួយក្រុមជម្រើសជាតិអង់គ្លេសលេង ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 បានទេពេលជួបក្រុមអ៊ីស្តូនី និងលីទុយអេនីជាកិច្ចបញ្ចប់ប្រចាំ ពូល E ។


ខ្សែការពារកណ្តាលមកពីក្លឹបលេងនៅ Premier League បានរងរបួសជង្គង់កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុនពេល ប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹងក្រុម ភ្ញៀវ Liverpool នៅកីឡដ្ឋាន Goodison Park ដែលធ្វើឲ្យគ្រូបង្វឹកអង់គ្លេស លោក Roy Hodgson សំលឹងមើលកីឡាករ Andros Townsend ឬក៏ Kyle Walker មក ជំនួសវិញ សម្រាប់ការជួប ជាមួយក្រុមភ្ញៀវជម្រើសជាតិអ៊ីស្តូនីនៅកីឡដ្ឋាន Wembley រាត្រីថ្ងៃសុក្រខានស្អែកនេះ មុនពេលទៅជួបម្ចាស់ផ្ទះ លីទុយអេនី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។


សូមបញ្ជាក់ដែរថា ក្រុមតោកំណាចអង់គ្លេស ជាក្រុមទី១ដែលបានឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃ Euro 2016 នៅ ប្រទេសបារាំងមុនគេ ក្រោយឆ្លងកាត់ ៨ប្រកួតជម្រុះក្នុងពូល E ឈ្នះរហូត មិនដែលចាញ់ និងស្មើឡើយឈរនៅកំពូល តារាងយ៉ាងរឹងមាំតាំងពីដើមទី បន្ទាប់ពីជ្រុះចេញពី World Cup 2014 នៅ ប្រេស៊ីល ក្នុងពូល D រួចមក ៕

Post a Comment

 
Top