ស្តេចប្រដាល់ដែលជានិមិត្តរូបរបស់ហ្វីលីពីន Manny Pacquiao បានលើកឡើងថា រូបលោកជិតចូលនិវត្តន៍ ពីវិស័យប្រដាល់ហើយ និងចង់ឡើងវាយ១ប្រកួត ចុងក្រោយទៀតប៉ុណ្ណោះ ដើម្បីយពេលវេលានេះទៅប្រឡូកក្នុងឆាក នយោបាយបាយឲ្យបានកាន់តែខ្លាំងថែមទៀត ។
ថ្លែងប្រាប់សារព័ត៌មាន Channel News Asia របស់សិង្ហបុរី ស្តេចប្រដាល់ជើងខ្លាំងប្រចាំទ្វីបអាស៊ី Pacquiao បានឲ្យ ដឹងថា “ខ្ញុំគិតថា ខ្ញុំបានត្រៀមខ្លួចរួចរាល់ ហើយសម្រាប់ការចូលនិវត្តន៍ហើយ ក្រោយពីចូលប្រឡូកក្នុងវិស័យនេះអស់ រយៈពេលជាង២០ឆ្នាំមកនេះដោយមានការគាំទ្រពីព្រះ និងអ្នករាល់គ្នាទើបខ្ញុំមានថ្ងៃ នេះ ។ ខ្ញុំនឹងចែករំលែកនូវអ្វីដែល ខ្ញុំមានជាមួយនឹងការងារថ្មី រួមជាមួយនឹងក្រុមគ្រួសារអ្នកទៀតផង” ។
ទន្ទឹមនឹងនោះដែរ កីឡាករវ៍យ៣៦ឆ្នាំរូបនេះ មិនបញ្ជាក់ប្រាប់ថាចង់វាយជាមួយកីឡាករណាមួយសម្រាប់១ប្រកួតចុង ក្រោយរបស់គេទេ ក្រោយពេលគេបានវាយ ចាញ់កីឡាករជើងខ្លាំងអាម៉េរិក Floyd Mayweather កាលពីដើមខែឧសភា ឆ្នាំ២០១៥ មក ដែលអាចក្លាយជាកីឡាករលំដាប់ពិភពលោកទី២ដែលចូលនិវត្តន៍ គ្រាដែលដៃគូចាស់ Floyd បានប្រ កាសចូលនិវត្តន៍ហើយនោះកាលពីខែមុន ដោយរក្សាប្រវត្តិវាយ៤៩ដងមិនដែលចាញ់មានខ្សែក្រវាត់ធំៗចំនួន៥ក្នុងដៃ ៕

Post a Comment