GuidePedia

0
កាល​ពី​យប់មិញ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ U19​ ថៃ​ បាន​បើក​ទ្វារ​កីឡាដ្ឋាន​ ទទួល​ស្វាគមន៍​ភ្ញៀវ​កូរ៉េខាងត្បូង​ ធ្វើការ​ប្រកួត​ក្របខណ្ឌ​ AFC U19 ហើយ​ការប្រកួត​នេះ​ដែរ​ បាន​បញ្ចប់​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ ក្នុង​លទ្ធផល​១​ទល់នឹង​២។​


ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ការ​ប្រកួត​នេះ​មិន​បាន​ចប់​ដោយ​សន្តិវិធី​ឡើយ​ គឺថា​មាន​រឿង​ចម្រូងចម្រាស​បាន​កើត​ឡើង​ នៅ​ពេល​ក្រុម​កូរ៉េ​រក​បាន​គ្រាប់​ទីពីរ។​ សម្រាប់​គ្រាប់​ទីពីរ​នេះ​ ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ បាន​ប្រើ​ដៃ​ជា​ជំនួយ​ ក្នុង​ការ​សុត​បញ្ចូល​ទី​ តែ​នៅ​ខណៈ​នោះ​អាជ្ញាកណ្ដាល​មើល​មិន​ឃើញ​ ហើយ​ក៏​បាន​គិត​គ្រាប់​បាល់​នេះ​ជា​ផ្លូវការ។​


តាមរយៈ​ការ​សម្រេចចិត្ត​បែប​នេះ​ បាន​ធ្វើឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​បាល់ទាត់​ថៃ​ជាច្រើន​ មាន​ការ​មិន​ពេញចិត្ត​ទាល់​តែ​សោះ​ ក្នុង​នោះ​ថែមទាំង​មាន​អ្នក​ផ្ទុះ​កំហឹង​ទៀត​ផង។​

ខាងក្រោម​នេះ​ជា​វីដេអូ​សង្ខេប​ពី​ការ​ប្រកួត​នេះ​ ដូច្នេះ​សូម​ទស្សនា​។​

Post a Comment

 
Top