ក្រុមព្រះរាជអាជ្ញារបស់អេស្ប៉ាញ បានសម្រេចលើកលែងការចោទប្រកាន់លើបញ្ហាគេចមិនបង់ពន្ធ របស់កីឡាករLionel Messi ហើយ ប៉ុន្តែនៅស៊ើបអង្កេតលើករណីឪពុក Messi បន្តទៀត។
រឿងក្ដីដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ បានឈានដល់ទីបញ្ចប់ ដោយខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ បានរួចផុតពីការប្រឈមមុខនឹងការជាប់ទោស ឬការពិន័យនានា។
យ៉ាងណាក្ដី លោក Jorge Messi ដែលជាឪពុករបស់ Messi នៅមិនទាន់រួចផុតពីការចោទប្រកាន់នៅឡើយទេ។ បើសិនជាគេរកឃើញថាមានទោសមែននោះ លោកនឹងត្រូវប្រឈមការជាប់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ជាង២លាន២សែនដុល្លារអាមេរិក។
រំលឹកផងដែរថា Messi និងឪពុក បានរងការចោទប្រកាន់ពីបទបន្លំមិនបង់ពន្ធឲ្យអាជ្ញាធរអេស្ប៉ាញ ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក។ ក្រុមព្រះរាជអាជ្ញាចោទប្រកាន់ លោក Jorge ថាបានគេចមិនបង់ពន្ធលើប្រាក់ចំណូលរបស់កូនប្រុស កាលពីចន្លោះ២០០៧ និង២០០៩៕

ឪពុករបស់ Messi (ពាក់វ៉ែនតាខ្មៅ)

Post a Comment