GuidePedia

0
លោក ឡុង សាលវ័ន្ត ដែល​ជា​គ្រូ​បង្វឹក​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​រូប​ និង​ជា​បង​ប្រុស​របស់​​ជើង​ខ្លាំង ឡុង សុភី បាន​ស្នើ​សុំ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឲ្យ​ជួយ​គាំទ្រ​ដល់​កីឡាករ​កម្ពុជា​ជុំ​វិញ​​​តម្លៃ​ខ្លួន​សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ និង​ស្នើ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ឲ្យ​ជួយ​គាំទ្រ​ជុំ​វិញ​បញ្ហា​នេះ​ដែរ។


លើ​ Facebook កាល​ពី​ម្សិល​មិញ​ ​លោក​ ឡុង សាលវ័ន្ត​ បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​របស់​ឡុង សុភី​ដែល​បាន​ដាក់​ទៅ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​អំពី​ការ​ស្នើ​សុំ​ប្រាក់​តម្លៃ​ខ្លួន​សម្រាប់​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​មួយ​កីឡាករ​បរទេស​ឲ្យ​បាន​យ៉ាង​តិច​ចាប់​ពី​៥ពាន់​ដុល្លារ​ឡើង និង​បាន​សរសេរ​ថា ៖«​សូម​គោរព​សម្តេច​ ហ៊ុន​ សែន​ ជា​ទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​សម្តេច​មេត្តា​ជួយ​ការ​គាំទ្រ​កីឡាករ​ប្រដាល់​កម្ពុជា​​ឲ្យ​តម្លៃ​ខ្ពស់​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​កីឡាករ​កម្ពុជា​ និង​បង​ប្អូន​អ្នក​គាំទ្រ​មេត្តា​ជួយ​ផង»។

ការ​ស្នើ​សុំ​គាំទ្រ​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ពី​លោក​គ្រូ​បង្វឹក​ក្លិប​សាលវ័ន្ត​កីឡា​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​គម្រោង​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​របស់​ ឡុង សុភី​ និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ច​ចារ​មិន​ត្រូវ​គ្នា​អំពី​តម្លៃ​ខ្លួន​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​ និង​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត។

ឡុង សុភី (ខៀវ) និង កែវ រំចង់ (ក្រហម)

លិខិត​ស្នើ​សុំ​របស់ ឡុង សុភី (រូពថត៖ ឡុង សាលវ័ន្ត)

កន្លង​មក​ លោក​ នាង​ ស៊ីវុត្ថា​ បានប្រាប់​​ Sabay ថា ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​មិនមាន​លទ្ធភាព​​​ផ្តល់​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​តាម​ការ​ចង់​បាន​របស់​ ឡុង សុភី​ឡើយ​ដោយ​សារ​កម្មវិធី​ប្រកួត​ចូល​មើល​ដោយ​សេរី​ (មិន​លក់​សំបុត្រ)៕

Post a Comment

 
Top