GuidePedia

0
កីឡាករ​បម្រើ​ការពារ​ ស្លាប​ក្លឹប​បឹង​កេត​អង្គរ​ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ រស់​ សំអឿន ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​ប្រកួត​ជម្រុះ​ World Cup2018 ជាមួយ​មិត្ត​រួម​ក្រុម​នោះ​ទេ​ ដោយ​សារ​តែ​រូប​គេ​មាន​របួស​អំឡុង​ពេល​ហ្វឹក​ហាត់។


កីឡាករ​រូប​បាន​សរសេរ​បង្ហោះ​ក្នុង ​ផេក​ហ្វេសបុក​របស់​ខ្លួន​ថា​​៖"​ ខ្ញុំបាទ រស់ សំអឿន សូម​ជូនពរ​ដល់​កីឡាករ​ឈុត​ធំ​ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ថ្ងៃ​នេះ​ សូម​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ នឹង​ទទួល​បាន​ជោគជ័យ​ត្រលប់​មក​វិញ​ ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​មិន​បាន​ជួយ​ក្រុម​លើក​នេះ"។

ដោយ​ឡែក​ប្រិយមិត្ត ​អ្នក​គាំទ្រ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​ពិត​ជា​ងឿងឆ្ងល់ ​ហេតុ​អ្វី​បាន​ជា​ខ្សែ​បម្រើ​ការពារ​រូប​នេះ​ មិន​បាន​ជួយ​ក្រុម​ហើយ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​បាន ​Comment ទៅ​កាន់​ផេក​របស់​ សំអឿន ​ហើយ​សួរ​ថា ​ហេតុអ្វី​បាន​ជា​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជួយ​ក្រុម​ប្រកួត​ជាមួយ​សិង្ហបុរី​? ពេល​នោះ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា​៖" ក៏​ព្រោះ​តែ​បង​មាន​របួស​ពេល​ហ្វឹកហាត់ "។

ម្យ៉ាង​វិញ​ទៀត​ កីឡាករ​ឆ្នើម​របស់​ក្លឹប​បឹង​កេត​អង្គរ​រូប​នេះ​ មិន​បាន​ធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​នោះ​ដែរ។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទើប​ តែធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី នា​ល្ងាច​ថ្ងៃ​ទី​១០​ខែ​តុលា​នេះ​ហើយ​ត្រូវ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៣​ខែ​ឆ្នាំ​ដដែល​។


សូម​បញ្ជាក់​ថា​កាល​ពី​ជើង​ទី​មួយ​ ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​សិង្ហបុរី​៤​ទល់​០ ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

Post a Comment

 
Top