GuidePedia

0
ខ្សែប្រយុទ្ធដ៏ឆ្នើមលោក Diego Costa ​របស់​ក្លិប​តោ​ខៀវ Chelsea​បាន​និយាយ​ទទួលស្គាល់ថា បច្ចុប្បន្ន​ខ្លួន​គាត់​ធាត់​ដូច​ជ្រូក​អ៊ីចឹង ក្រោយពេល​មិនចេះ​តម​អាហារ​រួចមក​នោះ​។​ ​


គួរ​ឲ្យ​ដឹងថា កីឡាករ​វ័យ​២៧​ឆ្នាំ​ម្នាក់នេះ រកបាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ពី​៨​ប្រកួត​របស់លោក​នៅក្នុង​រដូវ​កាល​នេះ ហើយ​បាន​ថ្កោលទោស​ខ្លួនឯង​សម្រាប់​ការមិន​ធ្វើតាម​តារាង​ចំណីអាហារ​នោះ។ ​

អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Atletico Madrid​ម្នាក់នេះ បាន​និយាយថា លោក​បាន​រងរបួស​កាលពី​ដំណាច់​រដូវ​កាល​មុន ហើយ​បាន​បំពេញ​វិស្សមកាល​ដោយ​លែង​គិតពី​បញ្ហា​នៅលើ​ទីលាន​បាល់ទាត់ ដូច្នេះហើយ​ប្រហែលជា​លោក​ទទួល​អាហារ​ច្រើន​ជ្រុល អំឡុង​ពេលនេះ ដែល​នេះហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទម្រង់​លេង​របស់លោក​នៅពេល​បច្ចុប្បន្ន​។​ ​​

សូមបញ្ជាក់ថា ក្រុម Chelsea​មាននូវ​ការចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ ហើយ​កីឡាករ Diego Costa​បាន​ទទួលស្គាល់ថា ការ​ធាត់​ជ្រុល​របស់លោក​អាចជា​កត្តា​សំខាន់​ឈរ​នៅ​ពីក្រោយ​ទម្រង់​លេង​ធ្លា​ក់ជើង​មួយ​នេះ​៕

Post a Comment

 
Top