ក្រុមបាល់បោះជម្រើសជាតិចិន បានផ្តួលក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៧៨-៦៧ ក្នុងព្រឹត្តិការណ៍ FIBA Asia Championship វគ្គផ្តាច់ព្រ័ត្រ នៅពីមុខអ្នកទស្សនាដ៏ច្រើនកុះករចំនួន ៧ ពាន់នាក់ក្នុងទីក្រុង Changsha កាលពីថ្ងៃសៅរ៍ដើម្បីឈ្នះកៅអីមួយក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦។
ខណៈដែលកីឡាករ Guo Ailun រកបាន ១៩ ពិន្ទុ អតីតកីឡាករក្នុងក្របខ័ណ្ឌ NBA គឺ Yi Jianlian រកបាន ១១ ពិន្ទុ ហើយកីឡាករមាឌយក្ស Zhou Qi វ័យ ១៩ ឆ្នាំ ដែលមានកម្ពស់ ២,១៧ ម៉ែត្រ រកបាន ១៦ ពិន្ទុដើម្បីគ្រប់គ្រងការប្រកួតនេះ ក្រុមរបស់លោក Gong Luming បានបំពេញការទទួលជ័យជម្នះជាលើកទី ១១ លើកជាប់ៗគ្នាក្នុងយុទ្ធនាការមួយនេះ។
នៅខណៈនោះផងដែរ ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន អ៊ីរ៉ង់ និងជប៉ុន ក៏បានឈ្នះកៅអីទៅលេងក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍អូឡាំពិកផងដែរ ដែលជាកន្លែងមួយដែលពួកគេនឹងធ្វើការប្រជែងគ្នាដើម្បីដណ្តើមបានកៅអីមួយក្នុងការឈានទៅប្រកួតនៅទីក្រុង Rio ប្រទេសប្រេស៊ីល។
ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានផ្តួលក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៦៩-៦៣ ក្នុងការប្រកួតមុននេះកាលពីថ្ងៃសៅរ៍ដើម្បីឈ្នះមេដាយសំរឹទ្ធ។
កីឡាករចិន Yi វ័យ ២៧ ឆ្នាំ បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំយុទ្ធនាការនេះ ក្រោយពីរកបានពិន្ទុជាមធ្យមចំនួន ១៦,៧ ពិន្ទុ ស៊ុតបាល់បញ្ចូលកន្ត្រកពីបាល់ក្រឡកចំនួន ៨,៨ ពិន្ទុ ជួយមិត្តរួមក្រុម ១,៤ លើកក្នុងមួយប្រកួត ខណៈដែលមានកម្រិតនៃការស៊ុតបាល់ពីចម្ងាយចំនួន ៥២,៩ ភាគរយ។
Yi ក៏បានក្លាយជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ជាងគេក្នុងក្រុមប្រជុំដោយតារាឆ្នើមៗ (All-Star) ប្រចាំយុទ្ធនាការនេះផងដែរ ក្នុងនោះរាប់បញ្ចូលទាំងមិត្តរួមសញ្ជាតិចិនរបស់គេ Guo និង Zhou ក៏ដូចជាកីឡាករ Jayson Castro របស់ហ្វីលីពីន និងកីឡាកររបស់អ៊ីរ៉ង់ Mohammad Samad Nikkhah Bahrami វ័យ ៣២ ឆ្នាំ ដែលបានរកពិន្ទុខ្ពស់ជាងគេបំផុតចំនួន ៣៥ ពិន្ទុក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះលើជប៉ុន។
ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុមជម្រើសជាតិហ្វីលីពីន បានធ្វើឲ្យពួកគេនាំមុខ ១៥-១០ ក្រោយពីលេងបានត្រឹមតែ ៤ នាទី ប៉ុន្តែ ដោយសារមាន Zhou ក្នុងការដឹកនាំការប្រយុទ្ធ ក្រុមជម្រើសជាតិចិន បានរកបាន ១២ ពិន្ទុដោយគ្មានការវាយបកវិញ ខណៈដែលភាពរឹងមាំក្នុងតំបន់ការពាររបស់ពួកគេបានរារាំងពីការវាយសម្រុករបស់ជប៉ុន និងបានកាត់បន្ថយទៅលើការស៊ុតបាល់សំដៅកន្ត្រករបស់ខ្លួន។
ចិន បានធ្វើការនាំមុខ ៤៦-៣៥ នៅត្រឹមតង់ទី ១ ហើយបើទោះបីក្រុមជម្រើសជាតិហ្វីលីពីន បានតាមស្មើក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែ ចិន មិនបានរងនូវសម្ពាធខ្លាំងក្លាឡើយ។
Andray Blatche សញ្ជាតិហ្វីលីពីន អតីតកីឡាករលេងក្នុងក្របខ័ណ្ឌបាល់បោះអាមេរិក NBA គឺជាអ្នករកបាន ១៧ ពិន្ទុ ប៉ុន្តែ ខណៈដែលក្រុមរបស់គេអាចត្រឹមតែស៊ុតបាល់បញ្ចូលកន្ត្រកចំនួន ៦ លើកក្នុងចំណោមការព្យាយាម ២៤ លើករបស់ពួកគេតាមរយៈការស៊ុតបាល់ពីចម្ងាយ ចិន អាចគ្រប់គ្រងបាល់ទាំងស្រុង និងបានធ្វើយ៉ាងល្អនៅដំណាក់កាលចុងក្រោយដើម្បីកត់ត្រាជ័យជម្នះដ៏ងាយ៕

Post a Comment