ការប្រកួតប្រណាំងកង់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកហើយក្នុងចំណោមបេក្ខភាពចូលរួម ៥៧៤ នាក់កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះនៅខេត្តកំពត។
កីឡាប្រណាំងកង់ថ្នាក់ជាតិប្រចាំឆ្នាំបានបញ្ចប់ទៅយ៉ាងរលូន ដែលដំណើរការប្រកួតតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥។ ក្នុងចំណោមបេក្ខភាពសរុបទាំងអស់បែងចែកជាពីរវិញ្ញាសាគឺ ប្រណាំងកង់ដៃត្រង់មាន ៤៦៦ នាក់ប្រកួតចម្ងាយ ៤០គីឡូម៉ែត្រ ដែលជ្រើសរើសយកចំនួន ៨ចំណាត់ថ្នាក់ និងវិញ្ញាសាកង់គូកមាន១០៨ នាក់ប្រកួតចម្ងាយ ១២០គីឡូម៉ែត្រនិងជ្រើសរើសយក ៨ចំណាត់ថ្នាក់ដូចគ្នា។
វិញ្ញាសាកង់ដៃត្រង់ជើងឯកបានទៅកីឡាករ គឹម ចន្ធូ មកពីអង្គភាពមេគង្គ ជើងឯករងបានទៅកីឡាករ ហុង ចន្ទមករា មកពីអង្គភាពតាខ្មៅ ចំណាត់ថ្នាក់លេខ ៣បានទៅកីឡាករ ហេង សេងហូត មកពីអង្គភាពកង់ហោះ ចំណាត់ថ្នាក់លេខ ៤បានទៅលើកីឡាករ សួង សុខា មកពីអង្គភាពកង់ហោះ ចំណាត់ថ្នាក់លេខ ៥ធ្លាក់មកលើកីឡាករ កៅ រដ្ឋា មកពីអង្គភាពតាខ្មៅ ចំណាត់ថ្នាក់លេខ ៦បានទៅកីឡាករ អៀប រ៉ានីម មកពីអង្គភាពមេគង្គ ចំណាត់ថ្នាក់លេខ ៧បានទៅកីឡាករ ញុល លីញ មកពីអង្គភាពតាខ្មៅ និងចំណាត់ថ្នាក់លេខ ៨បានទៅលើកីឡាករ ហុយ សេងហុង មកពីអង្គភាពសៀមរាប។
ចំណែកវិញ្ញាសា កង់គូកវិញជើងឯកបានទៅកីឡាករ យឿន ភីយុទ្ធ មកពីអង្គភាពកង់ហោះ ចំណាត់ថ្នាក់លេខ ២ធ្លាក់មកលើកីឡាករ ភួង សុភី មកពីអង្គភាពមេគង្គ ចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ ខេង ទី មកពីអង្គភាពខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ៤ធ្លាក់មកលើកីឡាករ កែវ រដ្ឋា មកពីអង្គភាពតាខ្មៅ ចំណាត់ថ្នាក់លេខ ៥បានទៅកីឡាករ គឹម សាន្ត មកពីអង្គភាពមេគង្គចំណាត់ថ្នាក់លេខ ៦ បានមកកីឡាករ ម៉ល ស៊ីនលឹម មកពីអង្គភាពតាខ្មៅ ចំណាត់ថ្នាក់លេខ៧បានទៅលើកីឡាករ ហួយ ឆាយហុង មកពីអង្គភាពខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ៨ បានទៅកីឡាករ ហួត លួយរស្មី មកពីអង្គភាពខេត្តសៀមរាប។
សម្រាប់ប្រាក់រង្វាន់អ្នកឈ្នះជើងឯកទទួលបានប្រាក់១៥ម៉ឺនរៀល មេដាយមាស និងពាន ជើងឯករងទទួលបានប្រាក់ចំនួន១០ម៉ឺនរៀលមេដាយប្រាក់ ចំណាត់ថ្នាក់លេខ ៣បានចំណែក ៨ម៉ឺនរៀល និងមេដាយសំរឹទ្ធ។ ចំណែកចំណាត់ថ្នាក់លេខ ៤ដល់លេខ ៨មានប្រាក់លើកទឹកចិត្តម្នាក់ ៤ម៉ឺន។ ក្រៅពីប្រាក់រង្វាន់ទាំងនេះក៏មានការឧបត្ថម្ភផ្សេងៗ ទៀតជាច្រើនផងដែរ៕

Post a Comment