ប្រធានក្រុម Chelsea កីឡាករ John Terry អះអាងថាអ្នកចាត់ការ Jose Mourinho នៅតែជាតួអង្គសំខាន់ដែលអាចស្ដារស្ថានភាពក្រុមដែលកំពុងដុនដាបតាំងពីបើករដូវកាល ឲ្យបានប្រសើរឡើងវិញ។
Terry ដែលរួមចំណែកក្នុងជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលចាញ់ Southampton ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅនោះ បានឲ្យដឹងថា៖ “ប្រសិនបើសួរថាតើអ្នកណាអាចស្រោចស្រង់យើងបាន ម្នាក់នោះគឺ Jose Mourinho។ យើងមានអ្នកចាត់ការដ៏ល្អបំផុត ដែលនៅពីក្រោយយើង ហើយយើងនឹងបន្តនៅជាមួយគ្នា”។
ខ្សែការពារវ័យ៣៤ឆ្នាំបានបន្តទៀតថា៖ “យើងត្រូវតែឈ្នះ Aston Villa ដែលជាឱកាសដែលធ្វើឲ្យកីឡាករស្រស់ស្រាយក្នុងចិត្តជាថ្មី។ នៅពេលដែលយើងឈ្នះ យើងនឹងកសាងទំនុកចិត្តឡើងវិញ”។
ដោយឡែក លោក Mourinho ក៏ធ្លាប់ចេញមកបញ្ជាក់ថាលោកនឹងមិនលាលែងពីតំណែងដោយខ្លួនឯងនោះទេ បើទោះជាដឹកនាំក្រុមចាញ់ដល់ទៅ៤ប្រកួតក្នុង៨ប្រកួតនៅក្នុងលីក ហើយខ្ទាតដល់លេខ១៦ក្នុងតារាងក៏ដោយ។ “បើសិនជាម្ចាស់ក្លឹបចង់បណ្តេញខ្ញុំពីតំណែង ខ្ញុំនឹងចេញ តែខ្ញុំនឹងមិនដើរចេញពីទំនួលខុសត្រូវ ឬពីក្រុមខ្ញុំដោយខ្លួនឯងនោះទេ”។ Mourinho បញ្ជាក់ដូច្នេះ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ធ្លាប់ដឹកនាំតោខៀវ Chelsea ឈ្នះជើងឯក Premier League កាលពីរដូវកាល ២០០៤-២០០៥ និង២០០៥-២០០៦ ហើយបន្តឈ្នះជាលើកទី៣កាលពីរដូវកាលមុន២០១៤-២០១៥ ក្នុងការចូលមកដឹកនាំ Chelsea ជាលើកទី២៕

Post a Comment