GuidePedia

0
លើស​ង្វៀន Cambodia Beer រសៀល​ថ្ងៃទី​១១​តុលា​អ្នក​ប្រដាល់​កម្ពុជា ២ រូប​រង់ចាំ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ដែលមកពីព្រះជាណាច័ក្រ​ថៃ​ដើម្បីយកលុយ​ចាយ​លេង​ពេល​ភ្ជំ ។​


​​សែន រ៉ា​ដេ​ត​ក្លឹប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Sakot Phach ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ សម្រាប់​អ្នក​ប្រដាល់​ថៃ​ប្រភេទ​ទម្ងន់​ស្រាល​បែបនេះ​ច្រើនតែ​ខ្លាំង​តែ​រ៉ា​ដេ​ត​ដែលមាន​ទម្ងន់​ស្រាល​ដែរ​នោះគេ​ខាន​ប្រកួត​ដល់​ទឹក​ទី ៥ យូរហើយ​ព្រោះ​គេ​តែងតែ​ផ្ដួល​គូប្រកួត​មុន​ទឹក​ទី ៥ ជានិច្ច ។​

​​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៩ ដង ឈ្ម​នះ​២២ ដង ចាញ់ ៧ ដង ។ គេ​ជា​អ្នក​ប្រដាល់​ដែល​រហ័សរហួន ហើយ​មាន​ផ្លែ​ជង្គង់ កែង កណ្ដាប់ដៃ និង ទាត់​ល្អ​ណាស់ ។​ស្ទើរតែ​គ្រប់ការ​ប្រកួត​គេ​តែងតែ​ប្រើ​កែង​ផ្ដួល​គូប្រកួត ។ តែ​សម្រាប់​លើក​នេះ​នៅ​មិនទាន់​ដឹងថា​យ៉ាងណា​នោះទេ ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ Sakot Phach វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥ ដង ឈ្នះ ៤១​ដង ចាញ់ ៤ ដង ។ អ្នក​ប្រដាល់​រូបនេះ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន SEA-TV ទេ​តរ​បើតាម​ការអះអាង​ពី​មន្ត្រី​ផ្គូផ្គង​នោះ​ថា​អ្នកប្រៃ​ដាល់​ថៃ​រូប​នេះ​មិន​អន់​ទេ ។​បើ​មិន​អន់​មែន​នោះ​តើ​គេ​អាច​យកឈ្នះ​សែន រ៉ា​ដេ​ត​បាន​ឬ ទេ ?

​​រិ​ទ្ធ អា​រុណ​សមាគម​ប្រដាល​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ​រិ​ទ្ធ អា​រុណ ។ ពួកគេ​ ទាំង ២ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​អា​រុណ​បន្ទាប់ពី​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​មួយរយៈ​មក​នោះគេ​បាន​វិល​មកកាន់​ការប្រកួត​វិញ ។ ពេលខ្លះ​ការ​ប្រកួត​របស់គេ​បង្ហាញថា​អា​រុ​ណេ​អន់​តឺ​ចុងក្រោយ​អា​រុណ​ជា​អ្នកឈ្នះ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​កណ្ដាប់ដៃ និង ចិត្តធំ​ព្រមទាំង​មាន​ភាព​អំណត់​ខ្ពស់ ។ អា​រុណ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៣​ដង ឈ្នស​៨៥​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ២ ដង ។​

រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​ស្ថិតិ​ប្រកួត​ល្អ​ដូចគ្នា​ចាំមើល​ជ័យជំនះ​ជា​របស់​រិ​ទ្ធ អា​រុណ ឬ ជា​របស់​អ្នក​ប្រដាល់​ថៃ Super Chhai ?


​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​សង់ គង់​ក្លឹប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សំណាង​ឌី​ណា​ក្លឹប​ដួង​សែន​សុខ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។ ឈុន បូរី​យ៉ា​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ី សុជាតិ​ក្លឹប​ម្កុដ​រាជសីហ៍​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥៩​គីឡូក្រាម ។​

Post a Comment

 
Top