អតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United ដ៏ជោគជ័យ Sir Alex Ferguson ស្ថិតក្នុងម្នាក់ក្នុងចំណោមអ្នកគាំទ្រ Jurgen Klopp អ្នកចាត់ការថ្មីរបស់ក្រុមហង្សក្រហម Liverpool ហើយជឿថា Klopp នឹងទទួលបានជោគជ័យនៅ Liverpool។
Ferguson បាននិយាយលេងសើចថា លោក “បារម្ភ” ចំពោះការតែងតាំង Klopp ជាអ្នកចាត់ការក្រុម Liverpool។ អតីតអ្នកចាត់ការជនជាតិស្កុតឡែនរូបនេះបានបន្តថា “វាជាការតែងតាំងល្អមួយ។ ខ្ញុំសរសើរគាត់ [Klopp]។ បុគ្គលិកលក្ខណៈខ្លាំង ខ្លាំងមែនទែន រឹងរូសខ្លាំង ប្ដេជ្ញា ហើយលទ្ធផល អាជីពរបស់គាត់នៅ Dortumund គឺដល់កំពូល ហើយខ្ញុំគិតថា គាត់នឹងធ្វើបានល្អខ្លាំង”។
Liverpool បានចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយបុរសវ័យ៤៨ឆ្នាំរូបនេះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បន្ទាប់ពីក្លិបបានដេញអតីតអ្នកចាត់ការ Brendan Rodgers។ Klopp បានប្ដេជ្ញាថានឹងនាំពាន Premier League ដល់ Liverpool ក្នុងរយៈពេល ៤ឆ្នាំ។
ទាក់ទិននឹងទីផ្សារដោះដូរកីឡាករ Sir Alex បានទទូចថា Klopp នឹងត្រូវទទួលខុសត្រូវលើការទិញលក់កីឡាករនៅ Liverpool ហើយក្លិបត្រូវតែទុកចិត្តលើ Klopp ដោយបញ្ជាក់ថា “បើសិនអ្នកមិនទុកចិត្តលើអ្នកចាត់ការ ហេតុអ្វីអ្នកត្រូវនាំគាត់មកទីនេះ? គាត់ជាអ្នកគួរសម្រេចចិត្តលើការទិញដូរកីឡាករ”៕

Post a Comment