GuidePedia

0
លើស​ង្វៀន Black Cat របស់ស្ថានីយ៌ទូរទស្សន៌ SEA-TV នៅយប់​ថ្ងៃទី​១១ តុលា​មាន​សុទ្ធសឹងតែកំពូល​អ្នក​ប្រដាល់​ជើងចាស់​ជួប​ប្រ​កួត​គ្នា​ដែល​ខ្លះ​ជួប​ប្រកួត​សងសឹក​ទៀតផង ។​


​​ឡេះ តើក​ក្លឹប​ពុទ្ធ​សេរី​វង្ស ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡ​ន លឿ​ប​ក្លឹប​កងពលតូច​លេខ ៧០ ដែល​ពួកគេ​ទាំង ២ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។ ឡ​ន លឿ​ប​ជា​អ្នក​ប្រដាល់​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ចូលចិត្ត​លេង​កែង និង ជង្គង់ ។ មាន​អ្នក​ប្រដាល់​មិនតិច​ទេ​ដែល​ខ្លាច​កែង​ឡ​ន លឿ​ប​តែ​តាម​ការពិត​កែង​របស់​អ្នក​ប្រដាល់​រូប​នេះ​វ៉ៃ​មិនសូវ​ច្បាស់​ទេ ។​ទោះបី​វ៉ៃ​មិនសូវ​ច្បាស់​មែន​តែ​ស្ទើរ​គ្រប់ការ​ប្រកួត​ឡ​ន លឿ​ប​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​មាន​របួស ជានិច្ច ។​

​ចំពោះ​ឡេះ តើក​វិញ​មិនមែនជា​អ្នក​ប្រដាល់​សំបូរ​ស្នៀត​នោះទេ​តែ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ក្នុង​លក្ខណៈ​ឧស្សាហ៍​គឺ​ក្នុងស្ថានភាព​បែបណា​ក៏​គេ​វ៉ៃ​ចេញ​បានដែរ​ដោយ​វ៉ៃ​ចេញ​ទាំង​ផ្សងព្រេង ។ ទោះបី​ឡេះ តើក​វ៉ៃ​ចេញ​របៀប​ផ្សងព្រេង​ ក៏ពិតមែន​តែ​ជា​ញឹកញាប់​ស្នៀត​ផ្កាប់​ចាន​របស់គេ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​សន្លប់​ក្រោក​លែងរួច ។​

​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ​ជ័យជំនះ​បាន​ទៅលើ​ឡ​ន លឿ​ប ឬ ក៏​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឡេះ តើក​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ ។​

​ម៉ូ រដ្ឋា​ក្លឹប​ព្រៃទទឹង កីឡា​ប្រកាស​វ៉ៃ​សងសឹក ជាមួយ​អ្នក​ប្រដា​ល់សរ សី សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​ ​តាមពិត​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ធ្លាប់​ប្រកួត​គ្នា​ជាច្រើនលើក​មកហើយ​ដែល​គ្រប់ការ​ប្រកួត​សរ សី​ជា​អ្នក​ឈ្នះ​ដែល​ក្នុងនោះ​សរ សី​ធ្លាប់​វ៉ៃ​រដ្ឋា​ឲ្យ​សន្លប់​ទៀតផង ។​

​​សម្រាប់​ការឡើង​វ៉ៃ​សងសឹក​លើក​នេះ​មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ​តែ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធ​ តែ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​ដូចគ្នា​គ្រាន់តែ​ការ​វ៉ៃ​ប្ដូរ​របស់​សរ សី​មាន​ប្រសិទ្ធិភាព​ជាង​ប៉ុណ្ណោះ ។​

​ឡៅ ចិ​ត្រា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែលជា​អ្នក​ប្រដាល់​ជើង​ថ្មី​ហើយ​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្អូនបង្កើត​ របស់​អ្នក​ប្រដាល់​ល្បីឈ្មោះ​ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា​នោះ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កំពែង ខ្មៅ​ក្លឹប​អប្សរា​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​


​សិទ្ធ លីដា​ក្លឹប​សាមគ្គី​គុន​ខ្មែរ​ប្រកួត​ជាមួយ​សោម ចន្ថា​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម និង​ វ៉ែន ឌី​យ៉ា​ម៉​ង់​ក្លឹប PM ក្រុងភ្នំពេញ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហង្ស រ៉ា​ម៉ន​ក្លឹប​ប្រដាល់​សាកល​កម្ពុជា​ដោយ​ប្រកួត​គ្នា​ក្នុង​ក្របខ័ណ្ឌ​ប្រដាល់​សាកល​អាជីព​ដែលមាន ៦ ទឹក ។​

Post a Comment

 
Top