GuidePedia

0
សម្រាប់ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» ទម្ងន់ ៦៣,៥ គីឡូក្រាមនៅលើ សង្វៀន TIFFY ARENA របស់ TV5 នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ជាការជួបប្រកួតលើកទី២របស់អ្នកប្រដាល់៤រូបនៅក្នុងពូល B ដែលមានអ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិថៃ១រូប ។


ការប្រកួតក្នុងពូល B លើកទី២នេះ អៀង ចាន់ល័ក្ខ អ្នកប្រដាល់ក្លឹបកងទ័ពជើងគោក នឹងត្រូវជួបប្រកួតជាមួយ ធី តុងហ៊ី អ្នកប្រដាល់សាលវ័ន្តកីឡា ។ អៀង ចាន់ល័ក្ខ បានចាញ់១ប្រកួត ហើយកាលពីប្រកួតជម្រុះលើកទី១ ដោយវាយចាញ់ ថៃ ប៊ុនហាន ក្នុងទឹកទី៣ រីឯ ធី តុងហ៊ី ក្នុងការប្រកួតជម្រុះលើកទី១ ក៏វាយចាញ់ដែរគឺ ចាញ់ Weerachai អ្នកប្រដាល់ថៃក្នុងទឹកទី៣ដែរ ។

ដូច្នេះទាំង អៀង ចាន់ល័ក្ខ និង ធី តុងហ៊ី ទើបតែបាន១ពិន្ទុម្នាក់ប៉ុណ្ណោះ ។ ធី តុងហ៊ី និង អៀង ចាន់ល័ក្ខ នេះមិនដែលប៉ះគ្នាទេកន្លងមក ពួកគេសុទ្ធតែ ជា អ្នក ប្រដាល់ជើងចាស់ ដែលមានបទពិសោធន៍ និងកលល្បិចក្នុងការប្រកួតច្រើន និងសំបូរបែបដូចគ្នា ប៉ុន្តែយ៉ាងណា តុងហ៊ី អាចជាអ្នកមានប្រៀបឈ្នះច្រើនជាង អៀង ចាន់ល័ក្ខ ។

ចំណែក អ្នកប្រដាល់ថៃ Weerachai ត្រូវជួបជាមួយ ថៃ ប៊ុនហាន អ្នកប្រដាល់ក្លឹបឫទ្ធីពោធិសែនជ័យ ។ Weerachai គេជាអ្នកខ្លាំងក្នុងចំណោមអ្នកប្រដាល់ក្នុង ពូល B នេះកាលពីប្រកួតជម្រុះលើកទី១កន្លងមកនេះ រូបគេបានបំបាក់ ធី តុងហ៊ី ឲ្យសន្លប់ក្នុងទឹកទី៣ សម្រាប់ការជួបជាមួយ ថៃ ប៊ុនហាន មិនងាយស្រួលនោះ ទេ ដោយសារ ប៊ុនហាន អ្នកប្រដាល់វាយកាចមិនចេះថយរូបនេះ មិនឲ្យថៃបំបាក់បានឡើយ ។ ថៃ ប៊ុនហាន ប្រកួតជម្រុះលើកទី១ វាយឈ្នះ អៀង ចាន់ល័ក្ខ ក្នុងទឹកទី៣ ។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» ទម្ងន់ ៦៣,៥ គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៨រូបចូលរួមប្រកួត ក្នុងនោះ អ្នក ប្រដាល់ កម្ពុជាមាន៦រូប ជនជាតិអង់គ្លេស១រូប និងជនជាតិថៃ១រូប ។ ក្នុង៨នាក់នេះចែកជាពីរពូល ក្នុង១ពូលមាន៤នាក់ ។

ចំពោះអ្នកប្រដាល់ដែលថិតនៅក្នុងពូល A នោះ មាន ឈាន ហុង សមាគមក្រសួងការពារជាតិ កីឡាករ Hector Tou nier (ជនជាតិអង់គ្លេស) វ៉ាន់ ចាន់វ៉េត ក្លឹប គីសែមានរិទ្ធ និងសេក គឹមភាព ក្លឹបអង្គរមានជ័យ ខេត្តសៀមរាប ។


អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការប្រកួតនៅសង្វៀន TIFFY ARENA សង្វៀនរបស់ TV5 នេះអ្នកប្រដាល់ដែលបែកឈាមនោះ គឺទទួលបានការជួយឧបត្ថម្ភមួយ ថ្នេរដល់ទៅ ៣០,០០០ រៀលឯណោះ ៕

Post a Comment

 
Top