GuidePedia

0
កីឡាករ Angel Di Maria បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួននៅក្នុង league1 របស់បារាំងបានសម្រេចបន្ទាប់ពីបានជួយម្ចាស់ជើងឯក Paris Saint យក ជ័យជម្នះលើក្រុម Guingamp 3-0 ទទួលបានបីពិន្ទុឈរនៅលើកំពូលតារាងបន្ត ក្នុងក្របខ័ណ្ឌ Ligue1 បារាំងនៅថ្ងៃអង្គារទី 22 ខែកន្លងមកនេះ។


ក្នុងការប្រកួតតង់ទីមួយក្រុម Paris Saint បានបំប៉ោងសំណាញ់ទីនាំមុខមុន 1-0 ដោយកីឡាករJavier Pastore នៅនាទី18 ។ លុះចូលមកដល់តង់ទីពីរ Paris បានស៊ុតបញ្ចូលទីពីរគ្រាប់ផ្ទួនទៀតនៅនាទី 77និង83 ដោយកីឡាករ Angel Di Maria និង Zlatan Ibrahimovic ។ ចប់ការប្រកួតលទ្ធផល Paris Saint Germain 3 - 0 Guingamp ។



Post a Comment

 
Top