លីកកំពូលអឺរ៉ុប បានចាប់ផ្ដើមប្រកួតជាង១ខែមកហើយ ខណៈដែលគ្រប់ការប្រកួតទាំងអស់ស្ទើរតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាគ្រប់ការប្រកួត។ ប៉ុន្តែសម្រាប់ក្រុមខ្លាំង មិនងាយនឹងរបូតគ្រាប់បាល់ឡើយ។ ចុះប្រិយមិត្ត អាចទាយបានទេថា តើក្រុមខ្លាំងអឺរ៉ុបណាខ្លះ មានប្រព័ន្ធការពារ ឬគេស៊ុតចូលទីតិចជាងគេបំផុត រដូវកាលថ្មីនេះ?
ចង់ដឹងច្បាស់ សូមទស្សនាខាងក្រោម៖
៦. Barcelona – ៤ប្រកួត (របូត ២គ្រាប់)៖
ក្រុមកំពូលតារាង La Liga របស់អេស្ប៉ាញមួយនេះ បើកឆាក៤ប្រកួត ឈ្នះទាំង៤ ដោយឈ្នះ Athletic Bilbao ១-០, ឈ្នះ Málaga ១-០, ឈ្នះ Atlético Madrid ២-១ និងឈ្នះ Levante ៤-១ កាលពីចុងសប្ដាហ៍។ ដូច្នេះសរុបមក Barca ត្រូវគេស៊ុតចូលទី២គ្រាប់។
៥. Bayern Munich – ៥ប្រកួត (របូត ២គ្រាប់)៖
ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bundesliga មួយនេះ បើកឆាករដូវកាលថ្មី៥ប្រកួត ឈ្នះទាំង៥ប្រកួត ដោយឈ្នះ Hamburger SV ៥-០, Hoffenheim ២-១, Bayer Leverkusen ៣-០, FC Augsburg ២-១ និងឈ្នះ Darmstadt ៣-០ ទៀត។ ដូច្នេះសរុប Bayern ត្រូវគេស៊ុតចូល២គ្រាប់។
៤. Manchester City – ៦ប្រកួត (របូត ២គ្រាប់)៖
ក្រុមកំពូលតារាង Premier League មេឃខៀវ បើកឆាករដូវកាលថ្មី៥ប្រកួត ឈ្នះទាំង៥ និងពុំមានក្រុមណាស៊ុតចូលឡើយ ប៉ុន្តែប្រកួតលើកទី៦ចុងក្រោយទល់នឹង West Ham បែរជាភ្លាត់ចាញ់ ២-១ នៅក្នុងដីខ្លួនឯង ទាំងមិនគួរឲ្យជឿកាលចុងសប្ដាហ៍។
៣. Valencia – ៤ប្រកួត (របូត ១គ្រាប់)៖
៤ប្រកួត របស់ក្រុម Valencia គឺឈ្នះ១ និងស្មើ៣ដង ដោយស្មើនឹង Rayo Vallecano ០-០, ស្មើ Deportivo ១-១, ឈ្នះ Sporting ១-០ និងចុងក្រោយស្មើ Real Betis ០-០ ទៀត។ ទោះស្មើច្រើន តែប្រព័ន្ធការពារក្រុមនេះ ត្រូវបានគេកត់សំគាល់ឃើញថា រឹងមាំមិនធម្មតាឡើយ ព្រោះរបូតតែ១គ្រាប់ប៉ុណ្ណោះ។
២. Inter Milan – ៤ប្រកួត (របូត ១គ្រាប់)៖
៤ប្រកួតរបស់ Inter រដូវកាលថ្មី Serie A ពិតជាមិនធម្មតាឡើយ ពោលគឺឈ្នះទាំង៤ និងរបូតតែ១គ្រាប់គត់ ដោយឈ្នះ Atalanta ១-០, ឈ្នះ Carpi ២-១, ឈ្នះ AC Milan ១-០ និងឈ្នះ Chievo ១-០ ទៀត។
១. Real Madrid – ៤ប្រកួត (របូត ០គ្រាប់)៖
ក្រុមស្ដេចស Real Madrid ជាក្រុមតែមួយគត់ ដែលពុំទាន់មានក្រុមណាស៊ុតចូលទីពួកគេបានឡើយ នៅ La Liga រដូវកាលថ្មីនេះ ដោយ៤ប្រកួត ឈ្នះ៣និងស្មើ១។ ក្នុងនោះមានស្មើ Sporting ០-០, ឈ្នះ Real Betis ៥-០, ឈ្នះ Espanyol ៦-០ និងឈ្នះ Granada ១-០។ ដូច្នេះ Real គឺជាក្រុម ដែលមានប្រព័ន្ធការពាររឹងមាំជាងគេបំផុត សម្រាប់ការចាប់ផ្ដើមរដូវកាលថ្មីនេះ៕

Post a Comment