GuidePedia

0
នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ នេះ ស្ថានីយទូរទស្សន៍អប្សរា បានសហការឧបត្ថម្ភ ដោយណាហ្គាវើល នឹងរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ Naga World ទម្ងន់៥៧គីឡូក្រាម ព្រមទាំងការប្រកួតជាលក្ខណៈមិត្ត ភាពអន្តរជាតិនៅលើសង្វៀនអប្សរាតែម្តង ដែលជាការជួបគ្នារវាងម្ចាស់ខ្សែក្រវាត់ បាង កាយ៉ាក ក្លឹបអប្សរាគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ថៃ វ៉ាន់ ស៊ុនក្រាម ។


បាង កាយ៉ាក់ ជាអ្នកប្រដាល់ដែលមិនទាន់ស្គាល់ចាញ់ម្តងណានៅឡើយ នៅក្នុងកំណត់ត្រាប្រកួត៤៩លើករបស់គេជាការប្រកួតលើកទី៥០របស់កាយ៉ាក់ដែល ត្រូវប្រកួត ដណ្ដើមខ្សែក្រវាត់ Naga World ទម្ងន់៥៧គីឡូក្រាមជាមួយអ្នកប្រដាល់ថៃនេះ រូបគេអាចរក្សារភាពឈ្នះរហូតជាមួយអ្នកប្រដាល់រូបនេះបានឬទេ ។

តាមសម្តីលោក សុខ សំណាង អ្នកចាត់ចែងកម្មវិធីប្រដាល់នៅសង្វៀនអប្សរាបានឲ្យដឹងថា វ៉ាន់ ស៊ុន ក្រាមនៅស្រុកថៃគេជាជើងខ្លាំងគ្មានអ្នកណាឈ្នះគេទេ ក្នុង ប្រភេទទម្ងន់ ៦០គ.ក្រ កាលជួបជាមួយ បាង កាយ៉ាក់ លើកនេះជាការដណ្តើមយកខ្សែក្រវាត់ Naga World ពី បាង កាយ៉ាក់ ដែលជាម្ចាស់គ្រប់គ្រងជា យូរឆ្នាំ ណាស់ មក ហើយនោះ ។

អ្នកប្រដាល់ បាង កាយ៉ាក់ ជាអ្នកប្រដាល់ល្អ និងខ្លាំងមិនចាញ់ យ៉េន ឌីណា ប៉ុន្មានឡើយ ហើយរូបគេមិនធ្លាប់ដែលប្រកួតចាញ់អ្នកប្រដាល់ថៃណាម្នាក់ដែរ ទោះ ការ ប្រកួតនៅក្នុងស្រុកក្តី និងក្រៅស្រុកក្តី ។ ការប្រកួតពេលថ្មីៗនេះ បាង កាយ៉ាក បានប្រកួតឈ្នះកីឡាករថៃ Extra Sitpa នៅក្នុងកម្មវិធី Max Muay Thai នៅទី ក្រុងប៉ាទីយ៉ាប្រទេសថៃ ។

កាយ៉ាក់ មានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ ហើយមានកលល្បិចខ្ពស់ក្នុងការប្រកួត ចំពោះកណ្ដាប់ដៃល្អ វាយចេញ ចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត ។ ការប្រកួតលើកចុងក្រោយ កាយ៉ាក់ វាយឈ្នះអ្នកប្រដាល់ថៃ Phun Savath ដោយពិន្ទុ ។

នាថ្ងៃនោះដែរអ្នកប្រដាល់ សែន រ៉ាដេត ក្លឹបអប្សរាគុនខ្មែរជួបជាមួយអ្នកប្រដាល់ថៃ ថៃ ស៊ីតថាង ក្នុងទម្ងន់ ៥២ គ.ក្រ ។ បើតាមលោក សុខ សំណាង បានឲ្យដឹង ថា ថៃ ស៊ីតថាង ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរក្នុងប្រភេទទម្ងន់ ៥២គ.ក្រនេះ គ្រាដែល សែន រ៉ាដេត ជាប្អូនបង្កើតរបស់ សែន រ៉ាឌី ជើងខ្លាំងរបស់កម្ពុជានេះ មានថ្វីដៃ មិនចាញ់បងប្រុសរបស់គេនោះឡើយ ហើយថែមទាំងធ្លាប់បំបាក់ថៃប៉ុន្មាននាក់មកហើយ ដោយ រ៉ាដេត ប្រកួតចុងក្រោយ វាយឈ្នះអ្នកប្រដាល់ថៃ Pai Tan Pechinda ក្នុងទឹកទី២ កាលពីថ្មីៗនេះដែរ ៕

Post a Comment

 
Top