GuidePedia

0
ខ្សែប្រយុទ្ធ Mario Balotelli បំ់ប៉ោងសំណាញ់ទីឱ្យក្រុមថ្មីរបស់ខ្លួនបានសម្រេច បន្ទាប់ពីបានស៊ុតបាល់ Free kick យ៉ាងស្អាតជួយឱ្យ AC Milan យកឈ្នះម្ចាស់ Udinese 3-2 ទទួលបានបីពិន្ទុជាលើកដំបូងក្នុងការលេងក្រៅដី ក្នុងក្របខ័ណ្ឌ Serie A អ៊ីតាលី នៅយប់​ថ្ងៃ​អង្គារ​ទី 22 ខែ​កញ្ញាកន្លងមកនេះ ​។


ក្នុងការប្រកួតតង់ទីមួយក្រុម AC Milan បានបំប៉ោងសំណាញ់ទីនាំមុខមុន 3-0 ដោយកីឡាករ Mario Balotelli នៅនាទី5 កីឡាករ Giacomo Bonaventura នាទី10 និងកីឡាករ Cristian Zapata នាទីទី 45 ។

លុះចូលមកដល់តង់ទីពីរ Udinese បានស៊ុតបញ្ចូលទីពីរគ្រាប់ផ្ទួនវិញនៅនាទី 51និង58 ដោយកីឡាករ Emmanuel Agyemang-Badu និង Duvan Zapata ។ ចប់ប្រកួតលទ្ធផល Udinese 2 - 3 AC Milan ។



Post a Comment

 
Top