GuidePedia

0
ក្រុម​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​អារ៉ាប់រួម ​បាន​សំពង​ក្រុម ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​ដល់​ទៅ​១០​គ្រាប់​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup២០១៨ នៅ​រុស្សី​ជុំ​ទី​២​ក្នុង​ពូល​A ចំណែក​ក្នុង​ពូល​C ក្រុម​ជម្រើស​ជាតិ​កាតារ​ លុត​ជម្រើស​ជាតិ​ប៊ូតាន់​ដល់​ទៅ​១៥​គ្រាប់​ផុយៗ​ ។


ក្រុម​ខ្លាំង​ប្រចាំ​ទឹក​ដី​មជ្ឈិមបូព៌ា​ ដ៏​សម្បូរ​ប្រេងកាត​អារ៉ាប់រួម​មួយ​នេះ ​បាន​ធ្វើ​ការ​សម្រុក​នឹង​ដាក់​គំនាប​ទៅ​លើ​ក្រុម​មក​ពី​អាស៊ី​អាគ្នេយ៍​ ម៉ាឡេស៊ី​យ៉ាង​ គំហុក​ ខណៈ​ក្រុម​មួយ​នេះ​ខំ​ប្រឹង​ទប់​ និង​បិទ​តែ​គ្មាន​ប្រសិទ្ធភាព។

១០​គ្រាប់​របស់​អារ៉ាប់រួម​រក​បាន​ដោយ​កីឡាករ Mohanad Salem Al-Enezi នាទី​១៦ Ahmad Ali Al Abri នាទី​២២ ៣៣ និង​៧៦ Ahmed Khalil នៅ​នាទី​ ២៤ ២៩ ៧០ និង​នាទី​៧៨ Habib Fardan នាទី​២៥ Mohamed Ahmad នាទី​៣៧​។


ចំណែក​១៥​គ្រាប់​របស់​កាតារ​វិញ ​រក​បាន​ដោយ​កីឡាករ Mohammed Musa( ៨ និង​២៧) Mohammed Kasola(នាទី ១៨) Ali Assadalla (២០ ៤៥ និង​៦៣) Hassan Khalid (២៦ និង​៨៧)Mohammed Muntariនាទី​(៣៨ ៤១ និង​៤៨) Akram Afif (នាទី​៥៦ ) Boualem Khoukhi នាទី (៦១ និង​៦៩) Ismaeel Mohammad (នាទី​៧៥)

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖




លទ្ធផលគូផ្សេងទៀត៖

Post a Comment

 
Top