GuidePedia

0
ជម្រើស​ជាតិ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុម​ ជម្រើស​​ជាតិ​សំបូរ​តារា​បាល់ទាត់​លេង​នៅ​អឺរ៉ុប ​សាម៉ូរ៉ៃ​ជប៉ុន​៣​ទល់​០​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ២០១៨​ជើង​ទី​មួយ ​ជុំ​ទី​២​ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Saitama Stadium 2002 ។


ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ បាន​ធ្វើ​ការ​វាយ​សម្រុក​ យ៉ាង​ពេញ​ទំហឹង ​មិន​បន្ធូរ​​ដៃ​ សូម្បី​តែ​បន្តិច​ ដើម្បី​ទម្លុះ​រនាំង​ការពារ​ក្រុម​កម្ពុជា​រហូត​បាន​បី​គ្រាប់។ បី​គ្រាប់​របស់​ជប៉ុន​រក​បាន​ដោយ​សុទ្ធ​តារា​ Super Star លេង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ទាំង​អស់​គឺ Keisuke Honda នៅ​នាទី ​២៨ Maya Yoshida នៅ​នាទី​៥០​នឹង ​Shinji Kagawa រក​បាន​នៅ​នាទី​៦១។

សូម​បញ្ជាក់​ថា ​ក្រុម​កម្ពុជា​ត្រូវ​ត្រឡប់​មក​ប្រទេស​វិញ ​ដើម្បី​ទទួល​ភ្ញៀវ​ក្រុម​ខ្លាំង​ស៊ីរី​មួយ​ទៀត​ នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​ក្នុង​កីឡដ្ឋាន​ អូឡាំពិក​កម្ពុជា​។



Post a Comment

 
Top